រុស្ស៊ី៖ នៅពេលដែលគេបង្ហោះរូបនៃការធ្លាក់រថយន្ដចូលទៅក្នុងដី នៅចំកណ្ដាលទីក្រុងមួយគឺបានធ្វើអោយមនុស្សជាច្រើន មានការភ្ងាក់ផ្អើលយ៉ាងខ្លាំង។ នេះបើតាមការអោយដឹងពីគេហទំព័រដេលីមែល។

ប្រភពខាងលើបានអោយដឹងទៀតថា រឿងរ៉ាវដែលមើលទៅមិនគួរអោយជឿនេះ ត្រូវបានកើតឡើងនៅចំកណ្ដាលទីក្រុង Samara ភាគខាងត្បូងនៃប្រទេសរូស្ស៊ី។ ប្រភពពីប្រជាពលរដ្ឋ ដែលរស់នៅក្នុងទីក្រុងSamara បាននិយាយថា គ្រោះថ្នាក់ឧបទ្ទវហេតុនៃការធ្លាក់រថយន្ដចូលទៅក្នុងដីនេះ គឺត្រូវបានកើតឡើងជាញឹកញាប់ ក្នុងទីក្រុងនេះ។

ប្រជាពលរដ្ឋបានបន្ថែមថា ទោះបីជាពេលខ្លះ វាមិនបានផ្ដល់គ្រោះថ្នាក់ធ្ងន់ធ្ងរដល់ប្រជាពលរដ្ឋមែន តែវាបានធ្វើអោយខាចពេលវេលា និងប្រាក់ប្រជាពលរដ្ឋយ៉ាងច្រើន ក្នុងជួសជុលរថយន្ដឡើងវិញ។

ក្រុមអាជ្ងាធរបានបញ្ចាក់ដែរថា ការកើតឡើងនៃការបាក់ដីនៅលើថ្នល់បែបនេះ គឺដោយសារវាមានទឹកជំនន់ និងទឹកកកព្រិលដ៏ក្រាស់ ដែលអាចជាហូរចាក់ចូលទៅក្នុងដី ដែលជាកត្ដាដ៏ធំដែលនំាអោយមានសំណឹកដីយ៉ាងខ្លាំង។ ទោះបីជាយ៉ាងណាក៏ដោយ ក្រុមអាជ្ងាធរ នឹងលើកយកបញ្ហានេះ ទៅដោះស្រាយអោយបានឆាប់រហ័សនៅថ្ងៃខាងមុខ៕
ដោយ៖ នារីប្រភព៖ dailymail