ទស្សនិកជនបានដឹងហើយថា Lady Gaga គឺជាតារាចំរៀងស្រី ដែលចូលចិត្តតែងខ្លួន ប្លែកៗចំលែកៗ ដែលទស្សនិកជនឃើញហើយ ជៀសមិនផុតពីការគ្រវីក្បាល ។ថ្មីៗនេះ Lady Gaga បានឈានមួយជំហានទៀត កាន់តែធ្វើអោយទស្សនិកជនភ្ញាក់ផ្អើល គឺការស្លៀកពាក់ប្លែកៗ នៅតាមទីសាធារណៈតែម្តង ។ យើងធ្លាប់បានឃើញនាង ពាក់របៀបជាម៉ាស់ស្បៃបិទមុខម្តងរួចមកហើយ នៅក្នុងកម្មវិធី VMA កាលពីប៉ុន្មានឆ្នាំមុន ។ ឥលូវនេះនាងបានឆ្នៃមកពាក់ នៅក្នុងទីសាធារណៈតែម្តង ដែលធ្វើអោយអ្នកកាសែត និង ទស្សនិកជនស្រឡាំងកាំងនិយាយមិនចេញតែម្តង ។

Lady

ហើយនេះគឺជាពេលនាង ស្លៀកចូលរួមកម្មវិធី Good Morning America ហើយនិងថ្មីៗទៀត ។ទស្សនិកជន ក៏ប្រហែលជាគ្មានពាក្យអ្វីនិងថ្លែងដែរ បានត្រឹមតែគ្រវីក្បាលដូចខ្ញុំអញ្ចឹងដែរ ៕ 

Lady

Lady

 

ដោយ ៖ លីលីប្រភព ៖ eonline