រាត្រីផ្ដាច់ព្រ័ត្រនៃការប្រកួតបវរកញ្ញា ចិន ឆ្នាំ ២០១២ ត្រូវបានប្រារព្ធឡើងកាលពីរាត្រីថ្ងៃទី ៣០ មិថុនា កន្លងទៅ ដោយជ័យជំនះបានទៅលើស្រីស្អាត កំពស់ ១,៧៧ម៉ែត្រ ឈ្មោះ Yu Xia Wen ។

Yu Xia Wen គឺជាបេក្ខនារីម្ចាស់ផ្ទះនៃពិធីប្រឡងបវរកញ្ញាពិភពលោក ដែលនឹងត្រូវបានធ្វើឡើងនៅប្រទេសចិន នាខែសីហាខាងមុខ។

ជាមួយនឹងជ័យជំនះនេះ Yu Xia Wen នឹងតំណាងអោយស្រីស្អាតរបស់ចិន ចូលរួមក្នុងពិធីប្រឡងបវរកញ្ញាពិភពលោក ឆ្នាំ ២០១២ ដែលនឹងត្រូវបានប្រារព្ធឡើងនៅខែសីហា ឆ្នាំ ២០១២ តំបន់ស្វ័យយ័ត Inner Mongolia របស់ប្រទេសចិន៕

 

/Yu Xia Wen ក្នុងឈុតសម្រាប់ដើរកំសាន្ដ។

/Yu Xia Wen អាយុ ២៣ឆ្នាំ មានកំពស់ ១,៧៧ម៉ែត្រ មកពី Liaoning ប្រទេសចិន។

/នៅក្នុងរាត្រីផ្ដាច់ព្រ័ត្រ Yu Xia Wen ​ជ្រើសរើសរ៉ូបកន្ទុយត្រី ពណ៌ខៀវ ផ្នែកខាងលើត្រូវបានរចនាដូចទៅនឹងមេអំបៅ។

/

/

/Top 3 ក្នុងរាត្រីផ្ដាច់ព្រ័ត្រ(ពីឆ្វេងទៅស្ដាំ) ៖ បវរកញ្ញាទីមួយ An Han , បវរកញ្ញាឯក Yu Xia Wenនិងបវរកញ្ញាទីពីរគឺ Zhou Mingyue។

/

/បវរកញ្ញាពិភពលោក ឆ្នាំ ២០៧ Zhang Zilin (អាវក្រហម) ក៏មានវត្ដមាននៅក្នុងរាត្រីផ្ដាច់ព្រ័ត្រនោះដែរ។

ដោយ ៖ សូរីយ៉ាប្រភព ៖ VE