Taylor Swift តារាចំរៀងស្រី ដ៏មានទេពកោសល្យនិង សមត្ថភាពដ៏ល្បីល្បាញ ត្រូវបានគេស្គាល់ថាជាតារាស្រី ដែលចូលចិត្តសរសេរបទចំរៀង ទាក់ទងនិងបុរសដែលជាអតីតមិត្តប្រុសរបស់នាង ។
ឥលូវនេះ នាងត្រូវបានគេកត់សំគាល់ថា បាននិងកំពុងមានទំនាក់ទំនងស្នេហា ជាមួយនិងប្រុសថ្មីមួយទៀតហើយ ។ បុរសម្នាក់នោះត្រូវបានគេស្គាល់ថា ជាតួឯករឿង Romeo & Juliet 2013ដែលមានឈ្មោះថា Douglas Booth ។ កំលោះក្រមុំមួយគូរនេះ ត្រូវបានគេប្រទះឃើញថា បានណាត់ជួបគ្នានៅឯ ក្លឹបកំសាន្តមួយនៅឯរដ្ឋ Hampstead ។
តាមប្រភពព័ត៌មានបានអោយដឹងថា Taylor Swift បានមានចំណាប់អារម្មណ៍ទៅលើ Douglasដោយសារតែភាពលេចធ្លោ ក្នុងរឿង Romeo & Juliet ។ ប្រភពដដែលក៏បានប្រាប់ថា ពួកគេទាំង២ ថែមទាំងមានកន្លែងណាត់ជួប ជាឯកជនទៀតផង ។ ហើយអ្វីដែលគេកត់សំគាល់ជាងនេះទៀតនោះគឺ Taylor Swift បានទិញផ្ទះមួយនៅ London ដែលនៅជិតផ្ទះរបស់ Douglas ។ យ៉ាងណាមិញអ្នកទាំង ២ មិនទាន់បញ្ជាក់អំពីទំនាក់ទំនងរបស់គេទាំង ២ ឡើយដូចនេះយើងមានតែនៅរង់ចាំមើលទាំងអស់គ្នា ៕
ប្រែសម្រួល ៖ លីលីប្រភព ៖ k14