នៅពេលដែល Selena Gomez មិនទៅសម្តែងរឿង ថតបទចម្រៀង ឬក៏ធ្វើដំណើរកំសាន្តជាមួយនឹងដៃគូរបស់នាង Justin Bieber នាងគឺជាមិត្តល្អរបស់ Taylor Swift ដែលជាតារាចម្រៀងស្រីកំពុងពេញនិយម និងមានប្រជាប្រិយភាព។/                                 Selena Gomez និង Taylor Swift ពេលថ្មីៗនេះ មានកិច្ចសំភាសន៏មួយជាមួយនិងទស្សនាវដ្ត៏ប្រស៊ីល Capricho នាង Taylor Swift និយាយប្រាប់ថាតើ ហេតុអ្វីបានជា Selena ជាមិត្តល្អ។ នាងគួរអោយទុកចិត្ត និងនិយាយស្តាប់ហេតុផល នាង Taylor ដែលមានវ័យ២២ឆ្នាំបាននិយាយ។ ពួកយើងបានក្លាយជាមិត្តល្អអស់រយៈពេលជាង៤ឆ្នាំ នាងបានចែករំលែកភាពរីករាយជាមួយខ្ញុំ និងខ្ញុំអាចនិយាយបានថា នាងជាប្អូនស្រីរបស់ខ្ញុំទៀតផង។ ពួកយើងទាំងពីរនាក់បានចែករំលែកភាពសប្បាយរីករាយក៏ដូចជាភាពកំសត់ទៅវិញទៅមក ហើយនាងគឺជាមិត្តល្អតែមួយគត់ដែលអាចពឹងពាក់បាន ដែលនេះជាហេតុធ្វើអោយ Taylor ទទួលយកនូវកាដូដែល Selena ទិញផ្ញើនាង។ នៅពេលដែលនាងដើរកំសាន្តទីកន្លែងមួយថ្មី នាងតែងតែទីញវត្ថុអនុស្សាវរីយ៏ដែលទាក់ទងនិងចំណងចំណូលចិត្តេបស់ Taylor Swift យកមកផ្ញើដែលនាងបានគិតថា Taylor ប្រាកដជាចូលចិត្ត។ នាងបានជូននាឡិកាបុរាណដ៏ស្រស់ស្អាតមួយ ហើយខ្ញុំបានព្យួរវានៅនឹងមុខផ្លូវចូលផ្ទះរបស់ខ្ញុំ ដូច្នេះខ្ញុំនិងបានដឹងថានាងល្អដល់កំរិតណាជាមួយខ្ញុំ។ Taylor បាននិយាយពីកាដូដែលនាងចូលចិត្តបំផុតដែល Selena ជូននាង។ រាល់បទសំភាសន៏ទាំងអស់នេះហើយ ដែលធ្វើអោយទស្សនិកជនគិតថា ពួកគេទាំងពីរនាក់ជាមិត្តល្អបំផុតនៅក្នុង Hollywood ៕

ដោយ ៖ ចាន់ណាប្រភព ៖ hollywoodlife