ការស្រាវជ្រាវថ្មី មួយបានបង្ហាញថា អ្នកហឺតផ្សែងបារីច្រើន នឹងងាយកើតមានជំងឺបេះដូងចំពោះអ្នកជក់បារី និង អ្នកហឺតផ្សែងបារី ពីអ្នកដទៃ ដែលនៅជុំវិញខ្លួន។ មនុស្សសុខភាពល្អធម្មតាជិត ៣១០០នាក់ ដែលមានអាយុចន្លោះពី ៤០ឆ្នាំ ទៅ ៨០ឆ្នាំ មិនធ្លាប់ ជក់បារីសោះ ត្រូវបានគេរកឃើញថា ២៦% នៃអ្នកដែលបានហឺតផ្សែងបារី មានរោគសញ្ញានៃជំងឺបេះដូង។

ដោយសារតែ ផ្សែងបារី ជាប្រភពមួយ នៃការកកើតជាតិកាល់ស្យូមនៅក្នុង ជញ្ជាំងសរសៃឈាមអារទែ។ ក្រោយពីបានមើលទៅលើកត្តាហានិភ័យដទៃទៀតនៃជំងឺ បេះដូង អ្នកស្រាវជ្រាវបានសរុបថា អ្នកដែលហឺតផ្សែង តិច មធ្យម និង ច្រើន គឺមានហានិភ័យចាប់ពី ៥០% ទៅ ៦០% និង ៩០% នៃការកើតជាតិកាល់ស្យូម ក្នុងសរសៃឈាមអារទែ។
ដើម្បីជួយការពារ នៃជំងឺបេះដូង សំរាប់អ្នកមិនចេះជក់បារី គួរតែនៅ ឱ្យឆ្ងាយពីផ្សែងបារី។ចំណែក អ្នកជក់បារី គួរតែ កាត់បន្ថយ ការជក់បារី ឬ បើសិនជាអាចធ្វើបាន គួរតែបញ្ឈប់ការជក់បារី របស់ខ្លួនតែម្តង និង ធ្វើលំហាត់ប្រាណ ឱ្យបានទៀងទាត់៕
ដោយ៖ វណ្ណៈប្រភព៖ health