លោកអ្នកប្រាកដជាធ្លាប់បានស្គាល់រួចមកហើយ គឺនាង Kim Kardashian ដែលជាតារាចម្រៀងក៏ដូចជាតារាម៉ូដែលកំពុងពេញនិយមជនជាតិអាមេរិក។​​

គួរបញ្ជាក់ផងដែរថា  បើតាមរបាយការណ៍ដែលបានចេញផ្សាយដោយ  គេហទំព័រសារព័ត៌មាន Dailymail  បានអោយដឹងថា  នាងត្រូវបានអ្នកកាសែតតាមប្រមាញ់បាននូវរូបភាពដ៏ស៊ិចស៊ីរបស់នាងជាមួយនឹងឈុតសំលៀកបំពាក់ Bikini  ស្របពេលដែលនាងសម្រាកលំហែរជាមួយនឹងក្រុមគ្រួសាររបស់នាង នៅឯសាធារណៈរដ្ឋដូមីនីក។

/

គួរបញ្ជាក់ផងដែរថា រូបថតដ៏ស៊ិចស៊ីរបស់នាងមួយចំនួន  ក៏ត្រូវបានផ្តិតជាប់ជាមួយនឹងរូបថតរបស់ប្អូនស្រីនាងផងដែរ ដែលនាងមានឈ្មោះថា Khloe ។ លើសពីនេះទៅទៀត បើយោងតាមសម្តី Kim បាននិយាយបញ្ជាក់អោយដឹងថា ៖ នាង ក៏ដូចជាក្រុមគ្រួសាររបស់នាងបានទៅធ្វើដំណើរកំសាន្តទេសចរណ៍រួមគ្នានៅឯសាធារណៈរដ្ឋដូមីនីក ដែលវាគឹជាពេលវេលាដ៏រីករាយរួមគ្នាផងដែរ។

/

ទន្ទឹមនឹងពេលនេះដែរ  បើយោងតាមសម្តីនាង Kim ក៏បាននិយាយបញ្ជាក់បន្ថែមថា  ៖  រាល់រូបភាពស៊ិចស៊ីទាំងអស់នាងនឹងបង្ហោះ ចូលទៅក្នុងគេហទំព័រដោយមិនលើសពីសប្តាហ៍ក្រោយនោះទេរួចនាងនិយាយថាសូមធ្វើការរង់ចាំតាមដានទស្សនាទាំងអស់គ្នា​ តែមិនបានប៉ុន្មានផង មិនបាច់ចាំតាមដានទស្សនានូវសប្តាហ៍ក្រោយអីនោះទេ បែរជាគេហទំព័រសារព័ត៌មាន  Dailymail  បានចេញផ្សាយរួចមកហើយ  ដូច្នេះ  សូមធ្វើការតាមដានទស្សនា  នូវបណ្តារូបមួយចំនួនដែល Dailymail បានចេញផ្សាយនាពេលកន្លងមក៕

/

/

/

ដោយ ៖​ រិទ្ធីប្រភព ៖ dailymail