កាលពីថ្ងៃអាទិត្យកន្លងទៅនេះ មុនពេលប្រារព្ធកម្មវិធី ACM Awards នៅ Las Vegas នោះTaylor បានណាត់ជួបជាមួយនឹងបុរសម្នាក់ដែលជាអ្នកឆ្លងផុតជាសះស្បើយពីជំងឺ មហារីកគឺលោក Kevin McGuire ។
កាលពីខែកុម្ភះ ឆ្នាំ ២០១២ Kevin បានផ្ញើសារទៅកាន់ Taylor តាមរយះ Facebook របស់នាងដើម្បីសុំនាងធ្វើជាដៃគូររបស់លោកសំរាប់ពិធីជប់លាងនៅសាលា តែដោយសារមានការ រវល់ពេកទើបនាងមិនអាចទៅបានហើយក៏អញ្ជើញ Kevin ទៅ ACM Awards ឆ្នាំមុនតែដោយសារ Kevin មានជំងឺមិនអាចទៅបាន Taylor ក៏បានរំលឹកឈ្មោះរបស់ Kevin នៅលើឆាកតន្ត្រី ACM Awards ពេលដែលនាងទទួលរង្វាន់ ។ ដោយសារតែការសន្យារបស់ពួកគេទាំងពីរមិនទាន់សំរេច Taylor ក៏អញ្ជើញគ្រួសាររបស់ Kevin អោយមកចូលរួម ACMAwards នៅ Las Vegas ឆ្នាំនេះតែម្តង ។Kevin និយាយថា Taylor ពិតជានារីដ៏ល្អម្នាក់ក្នុងចំណោមនារីរាប់លានអ្នក នាងចិត្តល្អ រស់រាយរាក់ទាក់ ហើយជាមនុស្សគោរពសំដីរបស់ខ្លួនបានល្អណាស់ ៕
ដោយ ៖ លីលីប្រភព ៖ eonline