ប្លែកៗ ៖ បន្ទាប់ពីគេបានបង្ហោះរូបភាពនៃសត្វឆ្មាសមុទ្រ ធើ្វការប្រហារសត្វ Penguin នៅក្នុងដែនសមុទ្រ រូចគេបង្ហោះចូលទៅក្នុងប្រព័ន្ទអ៊ីនធ័រណេត  គឺវាបានធ្វើមនុស្សជាច្រើន មានស្ងើបនិង អោយភ័យរន្ធត់ផងដែរ។

width=468

លោក Dave Sa ដែលជាភ្ងៀវទេសចរណ៍ និងជាអ្នកផ្ដិតរូបភាពនេះ បាននិយាយថា រូបភាពនេះ ត្រូវបានគាត់ផ្ដិតពីតំបន់មហាសមុទ្រអង់តាក់ទិក ខណៈដែលសត្វស្លាបតូចៗ (Penguin) កំពុងងូតទឹកលេងយ៉ាងសប្បាយ ស្រាប់តែ មានសត្វឆ្មាសមុទ្រដ៏ធំ មកខាំលេបសត្វតូចនោះ ជាចំណីបាត់។

width=462

នៅពេលឃើញរូបភាពនេះភ្លាម    មនុស្សជាច្រើន  បានគិតថា​ បញ្ហាគ្រោះថ្នាក់ ពិតជាកើតឡើងត្រឹមមួយពព្រិចភ្នែកមែន ។ ទោះបីជាយ៉ាងណាក៏ដោយ  ក៏ក្រុមអ្នកវិទ្យាសាស្រ្ដក៏ធ្លាប់បង្ហាញដែរថា សត្វឆ្មាសមុទ្រនេះ​  ពេលខ្លះក៏អាចនាំ​  អោយមានគ្រោះថ្នាក់ដល់មនុស្សផងដែរ។ ហើយសត្វនោះទៀតសោត អាចមាន ទម្ងន់ដល់ទៅ ៦០តោនឯណ្ណោះ។នេះជាវីដេអូក្លីប សូមចុចដើម្បីមើល៕

ដោយ៖ សារិន្ទ ប្រភព​៖ newsday