ក្រុមគ្រូពេទ្យ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅពេលបានឃើញឈាមពណ៌បៃតង ហូរចេញពីបុរសម្នាក់កំពុងទទួលការព្យាបាលក្នុងមន្ទីរពេទ្យ។
កាលពីខែតុលា ឆ្នាំ ២០០៥ នៅមន្ទីរពេទ្យ St Paul ក្នុងតំបន់ Vancouver ប្រទេស Canada គ្រូពេទ្យបានធ្វើការព្យាបាលអោយបុរសម្នាក់ដែលមានរបួសនៅត្រង់ជើង ហើយកំពុងមានបញ្ហាឈាមរត់មិនប្រក្រតី។

នៅពេលកំពុងព្យាបាល ក្រុមគ្រូពេទ្យ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅពេលបានឃើញឈាមពណ៌បៃតង ហូរចេញពីរាងកាយបុរសនេះ។ ប៉ុន្ដែ ក្រោយមក ការពិនិត្យរបស់គ្រូពេទ្យ បានអោយដឹងថា បុរសនេះ មានជម្ងឺគ្រោះថ្នាក់ម្យ៉ាង ហើយគេបានលេបថ្នាំ ឈឺក្បាល sumatriptanជាច្រើនគ្រាប់។ សារធាតុ sumatriptan រួមផ្សំជាមួយ haemoglobin ក្នុងឈាម បានធ្វើអោយឈាមប្រែពណ៌ទៅជាយ៉ាងនេះ៕
ដោយ ៖ សូរីយ៉ាប្រភព ៖ k14