ប្លែកៗ ៖ បើតាមការអោយដឺងពីគេហទំព័រសារព័ត៌មានប្លែកបរទេស Happening ដែលទើបតែបានចេញផ្សាយកាលពីម្សិលមិញនេះ បានបញ្ជាក់អោយដឹងថា ស្រ្តីវ័យចំណាស់ម្នាក់ដែលមានស្វាមីជាអ្នកបង្វឹកសត្វស្វានោះ ត្រូវបានរកអោយឃើញថាជួយការងារប្តី ដោយបំបៅដោះស្វា។

width=477

គួរបញ្ជាក់ផងដែរថា ស្រ្តីវ័យចំណាស់រូបនោះមានឈ្មោះថា Jiao Xinzhen រស់នៅក្នុងខេត្ត He-nan  ប្រទេសចិន ស្របពេលដែលស្វាមីនាងមានឈ្មោះថា   លោក Huang វ័យ ៣៤ ឆ្នាំ ជាគ្រូបង្វឹកសត្វស្វា អោយចេះសម្តែងសៀក, ចេះសម្តែងឈុតឆាកមួយចំនួននៅក្នុងខ្សែភាពយន្តជាដើម។

លើសពីនេះទៅទៀត របាយការណ៍ដដែលបានបន្ថែមអោយដឹងផងដែរថា ស្រ្តីជាភរិយាក៏បានផ្តល់កិច្ចសម្ភាសន៍ដល់ភ្នាក់ងារសារព័ត៌មាន  ដោយបានបញ្ជាក់ថា នាងពិតជាស្ម័គ្រចិត្តធ្វើបែបនេះ ក៏ដោយសារតែចង់ផ្សព្វផ្សាយ  អោយមហាជនទូទៅបានស្គាល់ ពីសាលាបង្វឹករបស់ស្វាមីខ្លួន៕

ដោយ ៖ រិទ្ធីប្រភព ៖ Happening