ក្នុងកំឡុងពេលកម្មវិធី Comin-Con 2013 ក្រុមហ៊ុន Marvel Studio បាននាំយករឿងធំៗ​ ២របស់ខ្លួន មកផ្សព្វផ្សាយដោយមានដូចជា ៖ Thor: The Dark World និង Captain America: The Winter Soldier តែដល់ពេលជិតបញ្ចប់កម្មវិធី ស្រាប់តែអ្នកដឹកនាំរឿង Josh Whedonបានចេញមកប្រកាសអំពីរឿង The Avengers 2 ដែលមានឈ្មោះថ្មី និងព័ត៌មានមួយចំនួនថែមទៀត ។

"TheThe Avengers : Age Of Ultron គឺជាឆ្មោះផ្លូវការនៃរឿងទី ២ របស់ Avengers នេះ ។ Ultronគឺជាតួអង្គអ្នកវិទ្យាសាស្រ្ត ដែលមានទេពកោសល្យយ៉ាងអស្ចារ្យ​ដែលមានឈ្មោះថា HenryPym ។  ដោយសារតែទេព្យកោសល្យ និង ចំណេះរបស់ខ្លួនចេះដឹងល្អពេក Pym បានមានគំនិតចង់គ្រប់គ្រងពិភពលោក Pym ជាតួចិត្តអាក្រក់ ដែលពាក់អាវការពារដែកសុទ្ធ ដូចជាមនុស្សយន្ត ។ Pym ក៏ជាប់ក្នុងចំណាត់ថ្នាក់លេខ ២៣ ជាតួអង្គមនុស្សអាក្រក់បំផុត ក្នុងពិភពរឿងគំនូរជីវចលរបស់ IGN ។

"The"Theក្រុមហ៊ុន Marvel ក៏បានបង្ហាញរូប Poster រឿងថ្មីៗមួយចំនួន របស់ខ្លួនអោយទស្សនិកជនបានឃើញផងដែរ គួបផ្សុំជាមួយនិង ព័ត៌មានចុងក្រោយមួយទៀតគឺ រឿង The Avengers :Age Of Ultran នឹងនាំទស្សនិកជន អោយស្គាល់កំពូលបុរសមួយទៀតគឺ Ant-Man ៕ 

"The
 
"The 
"The
​​​​​​​​​​                                                                                                                                                           ដោយ លីលី                                                                                                                       ប្រភព ៖ k14