Jay-Z និង Kanye West ជាតារា ២ ដួងក្នុងលំដាប់កំពូលតារាចម្រៀង Rap របស់អាមេរិកដែលកាលពីថ្មីៗនេះគេបានទទួលបានជោកជ័យក្នុងការប្រគុំតន្រ្តី Watch The Throne នៅអ៊ឺរ៉ុបនោះគេទាំង ២ នាក់ក៏បានចេញផ្សាយនូវបទចម្រៀងថ្មីមួយដែលជាបទចម្រៀងដ៏មានអត្ថន័យក្រោមចំណងជើងថា No Church In The Wild។
បទចម្រៀងនេះបង្ហាញពីភាពឃោឃៅក្នុងការបង្រ្កាបបាតុករនៅ Prague ដែលបង្ហាញពីភាពរើសអើងដល់មនុស្ស ពីសំណាក់រដ្ឋាភិបាល មកលើប្រជាពលរដ្ឋ។ ដូចជាចំណងជើងនៃបទចម្រៀងនេះ គ្មានទេព្រះវិហារនៅក្នុងបរិបទនៃធម្មជាតិ បើនិយាយអោយស្រួលស្ដាប់ទៅគឺគេចង់សំដៅទៅលើវីដេអូចម្រៀងនេះដែល មានតែភាពឃោឃៅចំពោះប្រជាពលរដ្ឋដែលទាមទារសិទ្ធិសមស្របពីរដ្ឋាភិបាល ហើយភាពឃោឃៅទាំងនេះមិនមាន សាសនាណាអាចមកហាមឃាត់បានឡើយ វាប្រៀបបានដូចជារស់នៅក្នុងព្រៃដណ្ដើមគ្នារស់ដូច្នោះដែរ។
ដោយ៖ នីតាប្រភពពី៖ consequenceofsound