ជប៉ុន៖ ថ្មីៗនេះក្រុមហ៊ុនអេឡិចត្រូនិចដ៏ល្បីគឺក្រុមហ៊ុន Panasonic បានផលិតនូវពិលពិសេស ដែលអាចដាក់ថ្មបានគ្រប់ទំហំ មិនថា តូច មធ្យម ឬធំនោះឡើយ។
ពិលនេះ ត្រូវបានផលិតដើម្បីប្រើពេលមានគ្រោះអាសន្ន ឬគ្រោះធម្មជាតិ ក្រោយពីប្រទេសជប៉ុនបានទទួលរងនូវរម្ជួយដីដ៏ខ្លាំងកាលពីឆ្នាំ ២០១១។ ពិលនេះត្រូវបានបំពាក់ដោយអំពូល LED មានពន្លឺខ្លាំង ដាក់បានថ្ម 4គ្រាប់ដែលមានទំហំ តូច១ មធ្យម១ ធំ១ និងទំហំធំបង្អស់១។ យើងអាចដាក់ថ្មមួយគ្រាប់ប្រើក៏បាន ឬដាក់ថ្មទាំងបីគ្រាប់ក៏បាន ដែលនៅពេលថ្មតូចអស់ ពិលនេះនឹងប្តូរទៅប្រើថាមពលថ្មទំហំមធ្យម ហើយនៅពេលដែលថ្មទំហំមធ្យមអស់ វានឹងប្តូរទៅប្រើថ្មទំហំធំវិញ។
ពិតនេះត្រូវបានដាក់លក់ហើយនៅទីផ្សារប្រទេសជប៉ុន នាថ្ងៃទី ២១ធ្នូនេះ ក្នុងតម្លៃ US $២៤៕



ដោយ៖ តុលា ប្រភព៖ rock