មិនគួរអោយជឿ ៖ ម្ចាស់សួនសត្វឯកជនម្នាក់​ ត្រូវបានរកអោយឃើញថា មានគម្រោងរស់នៅជាមួយនឹងតោកំណាចរបស់ខ្លួនដល់ទៅពីរក្បាល ក្នុងអំឡុងពេលមួយឆ្នាំពេញ គោលបំណងដើម្បីរកប្រាក់ឧបតម្ភ ក្នុងការទ្រទ្រង់សុខាមាលភាពរបស់ពួកវា ​ នេះបើតាមការអោយដឹងពីទំព័រសារព័ត៌មានប្លែកបរទេស Odd ដែលទើបតែបានចេញផ្សាយកាលពីពេលកន្លងទៅ ។

width=452

គួរបញ្ជាក់ផងដែរថា លោក Alexander Pylyshenko គឺជាម្ចាស់សួនសត្វឯកជនមួយកន្លែងដែលមានទីតាំងនៅតំបន់ Zaporozhye ប្រទេសអ៊ុយក្រែន ។ លើសពីនេះទៅទៀត  ប្រភពសារព័ត៌មានដដែលបានបញ្ជាក់បន្ថែមអោយដឹងផងដែរថា កាលពីអំឡុងឆ្នាំ​ ២០១១ លោក Alex-ander បានបំបែកឯកតគ្គកម្មរួចម្តងមកហើយ  នោះគឺ  គាត់បានចំណាយពេលដល់ទៅ ៣៥ថ្ងៃក្នុងការរស់នៅ ជាមួយតោកំណាចរបស់ខ្លួន   ដោយមានពេលមួយនោះ   គាត់ក៏បានជូយបង្កើតកូនរបស់វាថែមទៀតផង។

width=449

គួររំឭកផងដែរ បើយោងតាមសម្តីលោក Alexander  បានបញ្ជាក់បន្ថែមថា គោលគំនិតចំបងដែលគាត់បានសំរេចចិត្តក្នុងការធ្វើបែបនេះជាលើកដំបូងក្នុងឆ្នាំ ២០១១ ក៏ព្រោះចង់រកប្រាក់ឧបតម្ភ ពីសំណាក់អ្នកស្រឡាញ់សត្វតោពីទូទាំងពិភពលោក  ក្នុងការមើលថែទាំសុខាមាលភាពសត្វតោទាំងនោះ។ ដោយឡែក មកទល់នឹងពេលនេះ កាលដែលគាត់មានគម្រោងលើកនេះ គឺដើម្បីរកប្រាក់ឧបតម្ភដដែល ក្នុងការសាងសង់មជ្ឈមណ្ឌលគាំពារសត្វតោដែលនឹងគម្រោងចំណាយថវិកាប្រមាណជាង ៤៥,០០០ ដុល្លារ៕

ដោយ ៖ រិទ្ធីប្រភព ៖ odd