ដូចដែលទស្សនិកបានដឹងហើយថា ថ្មីៗនេះក្រុមចំរៀង T-ara ទើបតែបាត់បង់សមាជិកម្នាក់ទៀត ដោយសារតែហេតុផល ចង់ចេញទៅធ្វើជាអ្នកសិល្បៈទោល តែត្រូវបានទស្សនិកជនសង្ស័យថា នេះមកពីខាងផលិតកម្មអ្នករៀបចំ ។ តែទោះបីជាសល់តែ ៦ នាក់ក៏ T-ara មិនចុះចាញ់ដែរ ដោយថ្ងៃនេះពួកនាងចេញ បទថ្មីដែលច្រៀងរួមជាមួយ Davichi និង Skull ។

"Shade"ថ្វីត្បិតតែបទនេះ មាន T-ara ចូលរួមច្រៀង តែពួកគេមិនបានចូលរួមសំដែង ក្នុងវីដេអូឡើយ ។ខាងផលិតកម្ម Core Content Media ប្រាប់ថា T-ara កំពុងរវល់ការងារនៅ ជប៉ុននិង ហុងកុងទើបមិនអាចចូលរួម ថតនិងផ្សព្វផ្សាយបទនេះបាន ។ អតីតសមាជិករបស់ក្រុម Gangkiz LeeHaein និងតារាសំដែង Song Eun Chae រួមជាមួយតារាសំដែងផ្សេងទៀត ជាអ្នកចូលរួមសំដែងក្នុងវីដេអូចំរៀងដែលមានឈ្មោះថា BIKINI នេះ ។

"Shade"ខាងផលិតកម្ម Core Content Media ក៏បានប្រាប់ថា នៅថ្ងៃទី ១ សីហា T-ara នឹងចេញបទថ្មីពិសេសមួយសំរាប់ទស្សនិកជន ដូចនេះសូមទស្សនិកជនរង់ចាំតាមដានទស្សនា ៕