Jonny Lewis អាយុ ២៨ ឆ្នាំតារាសម្ដែងក្នុងខ្សែភាពយន្តភាគរឿង Sons of Anarchy និងត្រូវជាសង្សារចាស់របស់ Katy Perry ត្រូវបានគេរកឃើញថាបានស្លាប់កាលពីថ្ងៃពុធ ដោយសារលោតចុះពីលើផ្ទះក្រោយពេលដែលគេបានសម្លាប់ស្រ្តីជាម្ចាស់ផ្ទះជួលរបស់គេ និងឆ្មាមួយក្បាលនៅក្នុងផ្ទះរបស់គេនៅទីក្រុង​ Los Angeless។/បុរសម្នាក់នេះ បានប្រើហឹង្សាយ៉ាងធ្ងន់ធ្ងរទៅលើម្ចាស់ Apparment ដោយការប្រើហឹង្សានេះបានបណ្ដាលអោយខូចខាតរបស់ក្នុងផ្ទះជាច្រើន ហើយស្រ្តីម្នាក់នោះត្រូវបានគេវាយរហូតដល់ស្លាប់នៅម៉ោងប្រហែលជា ១០ និង ៤០ នាទីពេលព្រឹក មូលហេតុមិនមាននរណាដឹងនោះទេ។/

Jonny Lewis និង Katy Perry កាលនៅជាសង្សារនឹងគ្នា ក្នុងឆ្នាំ ២០០៦

នៅពេលដែលប៉ូលីសបានមកដល់ គេបានរកឃើញថា Lewis បានដេកស្លាប់ទាំងបិទភ្នែកមិនជិតក្នុងថ្លុកឈាម នៅតាមបណ្ដោយផ្លូវ ហើយការស្លាប់របស់គេគឺបណ្ដាលមកពីលោតពីលើអាគារ។ហេតុការណ៍កើតឡើងនេះប្រហែលជាបណ្ដាលមកពីតារារូបនេះមានបញ្ហាផ្លូវចិត្តធ្ងន់ធ្ងរ៕

ដោយ៖ ម៉ូកាប្រភពពី៖ english.sina