តារាបរទេស ៖ បើតាមការអោយដឹងពីគេហទំព័រសារព័ត៌មានកំសាន្តបរទេស បានចេញផ្សាយអោយដឹងថា Justin Bieber ត្រូវបានអ្នកជិតខាងរិះគន់ថា គេគឺជាអ្នកភូមិផងរបងមិនសូវជាល្អណាស់ណានោះទេ។

គួរបញ្ជាក់ផងដែរថា មតិរិះគន់ខាងលើនេះ ត្រូវបានលើកឡើងដោយ Kristen Bell and Dax Shepard ដោយបានបញ្ជាក់ថា Justin មិនមែនជាអ្នកជិតខាងល្អនោះទេ ពោលគឺ គេតែងតែបង្កជាសម្លេងរំខានផ្សេងៗដល់អ្នកជិតខាងឯទៀត។
លើសពីនេះទៅទៀត របាយការណ៍ដដែលបានបន្ថែមអោយដឹងផងដែរថា Justin ជារឿយៗតែងតែបង្កជាសំលេងរំខានដល់អ្នកជិតខាង ពោលគឺ គេតែងតែចាក់តន្រ្តីឮៗ ក៏ដូចជា រៀបចំកម្មវិធីផ្សេងៗ ដែលវាគឺជាផលប៉ះពាល់យ៉ាងខ្លាំងដល់អ្នកជិតខាងផ្សេងៗទៀត៕
ដោយ ៖ ពិសីប្រភព ៖ gossip