បុរសដែលជាមិត្តភក្តិនឹងគ្នាបីនាក់ បានស្លាប់ក្នុងគ្រោះថ្នាក់ក្រឡាប់ឡានមួយ។ ពួកគេក៏បានជួបគ្នានៅក្នងឋាននរក។ មុននឹងយមរាជកាត់សេចក្តី យមរាជបានសួរទៅកាន់ បុរសទាំងបី នោះថានៅពេលដែលឯងទាំងបី នៅក្នុងក្តាមឈូស តើឯងចង់លឺពាក្យអ្វីពីមិត្តភក្តិ ឬ ក៏ក្រុមគ្រួសាររបស់ឯង នៅពេលគេមកគោរពបូជាសព?។

បុរសទី ១៖ ខ្ញុំចង់លឺគេនិយាយថា ខ្ញុំគឺជាគ្រូពេទ្យដ៏ពូកែ និង ជាមេគ្រួសារដ៏ល្អនៅពេលខ្ញុំនៅរស់!បុរសទី ២៖ ខ្ញុំចង់លឺពួកគេនិយាយថា ខ្ញុំគឺជាប្តីដ៏ល្អ និង ជាគ្រូបង្រៀនម្នាក់ដ៏អស្ចារ្យ ហើយពួកគេមានការសោកស្តាយ នៅពេលបាត់រូបខ្ញុំទៅ។ បុរសទី ៣៖ ខ្ញុំចង់លឺពួកគេនិយាយថា នែក្រឡេកមើលន៎! គាត់កំរើកហើយ ខ្មោចលង នាំគ្នារត់៕
ដោយ៖ វណ្ណៈប្រភព៖ khmerjoke