ប្តីប្រពន្ឋមួយគូ តែងតែឈ្លោះប្រកែកគ្នាស្ទើររាល់ថ្ងៃ  ដោយសារបុរសជាប្តី វក់នឹងការលេងអុកខ្លាំងពេក។ ជារៀងរាល់ថ្ងៃ បុរសជាប្តី  មិនដែលចេញទៅធ្វើការ រកស៊ីអ្វីទេ   គឺគិតតែពីអង្គុយលេងអុក ថ្ងៃមួយដោយប្រពន្ឋខឹងខ្លាំងពេក ក៏ទិញកូនអុកស្លអោយបុរសជាប្តីហូប។

width=456

ពេលប្តីឈប់លេងអុក   ហើយត្រលប់មកដល់ផ្ទះវិញ   បើកឆ្នាំងសម្ល   ក៏ឃើញប្រពន្ឋស្ងោជ្រក់កូនអុក។ ប្តីឃើញដូច្នេះមិនមាត់ មិនក អ្វីទាំងអស់ គឺដួសបាយ និង   សម្លកូនអុកមកបរិភោគតាមធម្មតា ។ក្រោយពេលបាយរួចរាល់ហើយ បុរសជាប្តីវាយប្រពន្ឋជាខ្លាំង ប្រពន្ឋទ្រាំមិនបានបានរត់ទៅផ្ទះមេភូមិអោយជួយ រកខុសត្រូវ ។

មេភូមិបានហៅបុរសជាប្តីទៅសួរនាំ៖ មេភូមិ៖ មើល ឯងនិយាយទៅមើល ម៉េចបានជាវាយប្រពន្ឋបើគ្រាន់តេប្រពន្ឋស្ងោជ្រក់ កូនអុកអោយស៊ីប៉ុណ្ណោះ បុរសជាប្តី៖ បាទ! លោកមេភូមិ ខ្ញុំវាយវា មិនមែនដោយសារ ខឹងវាស្ងោជ្រក់កូនអុក អោយខ្ញុំស៊ីទេ ..!គឺខ្ញុំវាយវា ដោយសារខឹងនឹងវា ស៊ីធំពេក គឺថាត្រី ១៦ក្បាល និងសេះ៤ ទៀតវាស្ងោជ្រក់ស៊ីតែមួយពេល .! អញ្ចឹងបានជាគ្រួសារខ្ញុំក្រ ងើបមុខមិនរួចសោះ!

ដោយ៖ វណ្ណៈប្រភព៖ khmerjoke