ភ្នំពេញៈតារាចម្រៀងស្រីស្រស់សោភាកញ្ញា ពេជ្រ សោភា ដែលកន្លងមកទស្សនិកជន ធ្លាប់តែបាន ឃើញ នាងកាន់ក្បាល មេក្រូច្រៀង និងបញ្ចេញក្បាច់រាំ តាមបទចម្រៀង របស់ដែល នាងច្រៀងតែថ្មីៗ នេះនាងបានបង្ហើបប្រាប់ Friend នៅក្នុង Facebook ថា នាងកំពុងតែខំប្រឹង ហាត់រៀនជំនាញថ្មី មួយទៀត ដើម្បីយកទៅបង្ហាញ ទស្សនិកជន ឲ្យមានការភ្ញាក់ផ្អើល នោះគឺការរាំរបាំបាឡេ។

តារាចម្រៀងស្រីដែលមាន ឈ្មោះបោះសំឡេង ប្រចាំផលិតកម្ម រស្មីហង្សមាស កញ្ញា ពេជ្រ សោភា បានបង្ហោះរូបថតរបស់នាង ជាច្រើនសន្លឹកបូក រួមជាមួយនិងសំដី ដែលនាងបានបង្ហោះ រួមគ្នានៅលើគេហទំព័រ Facebook ក្នុងគោលបំណងចង់ ឲ្យក្រុមអ្នកគាំទ្ររបស់នាង បានឃើញពីទេពកោសល្យថ្មី ដែលនាងខំចំណាយពេល វេលាជាច្រើនក្នុង ការហាត់រៀនវាដោយ នៅក្នុងនោះនាងបាន សរសេរជាភាសាខ្មែរថា “ខ្ញុំនឹងរាំបាឡេសៀក នៅថ្ងៃណាមួយដែល ប្រជាជនខ្មែរទទួលយក បានការខំប្រឹងប្រែងរបស់ នាងខ្ញុំមិនមែនសំដែង អោយមានការរិះគន់ នោះទេហើយបើកាលៈទេសៈ សមរម្យនាងខ្ញុំ នឹងបញ្ចេញស្របពេល ដែលមជ្ឈដ្ឋានមួយចំនួន យល់ច្បាស់ពីក្បាច់ ទាំងអស់នេះ” ។

តារាស្រីរូបនេះបានប្រាប់ឲ្យ ដឹងទៀតថារាល់ថ្ងៃ នាងហាត់ yoga និងបាឡេសៀកហើយក្បាច់ដែលនាង បញ្ចូលក្នុងការរាំគឺ សុទ្ធតែជាក្បាច់របស់សៀក មិនមែនជាក្បាច់ដែល បង្កើតឡើងអោយមាន ការប្រាស់ចាកពីសីលធម៍ខ្មែរ នោះទេព្រោះនាងធ្លាប់ ឃើញមានការសំដែង ក្បាច់សៀកនៅតាម ឆាកផ្សេងៗទើបនាងហ៊ាន បញ្ចេញក្បាច់រាំសៀកបែបនេះ ដូច្នេះបើមានការខុសឆ្គង នាងពិតជាសូមទោស នឹងទទួលយកការរិះគន់ ក្នុងន័យស្ថាបនាតែ សូមកុំយកគំនិតនិង ការគិតអាក្រក់មករិះគន់ ចំពោះក្បាច់ សៀកអី៕

Looking

Looking

Looking

Looking

Looking

Looking

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល