ថ្ងៃមួយ  លោកតាចាស់ម្នាក់  ដើរតាមផ្លូវ  បានជួបនឹងនារីដ៏ស្រស់ស្អាតម្នាក់  បន្ទាប់មក ក៏បានសួរថា៖

width=456តាចាស់៖ សួស្តីនាង! ខ្ញុំមានអាយុ៥០ ឆ្នាំ ហើយខ្ញុំចង់ បាននាង  ធ្វើជាប្រពន្ធ   ព្រោះខ្ញុំឃើញនាង គួរអោយស្រលាញ់ ចំពោះទ្រព្យសម្បត្តិ ខ្ញុំមានច្រើនណាស់ កុំបារម្ភអី! នារីក្មេង៖ ខ្ញុំមិនស្រលាញ់ទេ!

តាចាស់៖ អូ នែ៎! ច្រឡំទេ! ខ្ញុំមានអាយុទើបតែ 38ឆ្នាំ ប៉ុណ្ណោះ! នារីក្មេង៖ ថាម៉េច? ជ្រុះសក់អស់រលីង   ហើយបាក់ធ្មេញអស់ទៀត  ទើបអាយុ 38ឆ្នាំ ! ខ្ញុំមិនស្រលាញ់ទេ!

តាចាស់៖ ណ្ហើយ!   បើនាងមិនព្រមស្រលាញ់ខ្ញុំ   ហើយខ្ញុំប្រាប់នាងតាមត្រង់ទៅចុះ ខ្ញុំមានអាយុ 80ឆ្នាំ ទៅហើយ។ នារីក្មេង៖ អូ ! យូហើយមិនប្រាប់!   បើអាយុប៉ុណ្ណឹង  ខ្ញុំព្រមស្រលាញ់  ហើយបើសិនជាអាយុច្រើនជាងនេះទៅទៀត រឹតតែស្រលាញ់ខ្លាំង៕

ដោយ៖ វណ្ណៈប្រភព៖ khmerjoke