មិនគួរអោយជឿ ៖ បើយោងតាមសេចក្តីរាយការណ៍ព័ត៌មាន ដែលបានចេញផ្សាយដោយគេហទំព័របរទេស Spy កាលពីពេលកន្លងទៅនេះ បានបញ្ជាក់អោយដឹងថា សត្វឆ្កែមួយក្បាលត្រូវបានរកអោយឃើញថា បានជួយអាយុជីវិតក្មេងស្រីវ័យ ៣ ឆ្នាំបាត់ខ្លួនម្នាក់ ពោលគឺតាមរយៈការផ្តល់ជាកំដៅពេញមួយយប់ ខណៈសីតុណ្ហភាព -៥ អង្សាសេ ស្របពេលដែលក្មេងស្រីវ័យ ៣ ឆ្នាំ ជនជាតិប៉ូឡូញរូបនេះ បានបាត់ខ្លួនពេញមួយយប់ បន្ទាប់ពីមានការប្រហែសដោយនាងបានដើរវង្វេងបាត់ នៅក្នុងភូមិ Pierzwin ។

គួរបញ្ជាក់ផងដែរថា លុះព្រឹកឡើង ខណៈពេលដែលរកឃើញនាងចម្ងាយប្រមាណជា ២ទៅ ៣ គីឡូម៉ែត្រ គេក៏ឃើញមានឆ្កែមួយក្បាលនៅនឹងក្បែរនាង ដោយបានផ្តល់ជាភាពកក់ក្តៅពេញមួយយប់។ ភ្លាមៗនោះក៏មានការបញ្ជូនក្មេងស្រីតូចទៅកាន់មន្ទីរពេទ្យដើម្បីធ្វើការសង្គ្រោះបន្ទាន់។ គួររំឭកផងដែរថា ក្មេងស្រីតូចរូបនេះ មានឈ្មោះថា Julia ៕
ដោយ ៖ រិទ្ធីប្រភព ៖ spy