ភ្នំពេញ៖ បន្ទាប់ពីវិលចូលស្រុក វិញបានតែប៉ុន្មានថ្ងៃ តារាចម្រៀងស្រី សុន ស្រីពេជ្រ បានបង្ហាញវត្តមាន តាមវេទិការតន្ត្រីនានា តាមស្ថានីយ ទូរទស្សន៍ជាច្រើន ដើម្បីប្រាប់ទស្សនិកជនថា នាងបានវិលមកវិញហើយ ។ វត្តមាននាងលើកនេះ ហាក់ស្រកសាច់ជាងមុនបន្តិច ហើយរូបសម្រស់វិញ ហាក់កាន់តែ ផូរផង់ស្អាតប្លែក ពិសេសនាងមិនសូវជា តែងខ្លួនបុរាណៗ ដូចកាលពីមុនទៅអាមេរិកទេ ។

គេចាប់អារម្មណ៍ថា វត្តមានក្នុងកម្មវិធីតន្រ្តីពិសេស របស់ស្ថានីយទូរសទស្សន៍ ហង្សមាស សុន ស្រីពេជ្រ បានលេងស្ទីលជា យុរវ័យស្អាតអស់ទាស់ ពិសេសនាងរាំរែក ក៏បានល្អជាងមុន ។ ទស្សនិកជនខ្លះ បានឆ្ងល់ថា សុន ស្រីពេជ្រ ទៅអាមេរិក កែសម្ផស្សមែនទេ បានជាមានសម្រស់ ស្អាតប្លែកបែបនេះ ? ព្រោះនាងពីមុន មិនមែនបែបនេះទេ តែឥឡូវវិញ ស្អាតអស់ទាស់.. គឺដើមទ្រូងស្អាត សាច់ស មដ្ឋរលោងខ្ចី ពិសេស គឺត្រគាតស្អាតមិន ចាញ់នារីក្មេងៗ ប៉ុន្មានទេ ។

ជំនួបជាមួយ LookingTODAY តារាចម្រៀងស្រីរូបនេះ បាននិយាយប្រាប់ថា នាងពុំមានការកែកុន សម្រស់អីទេ ទោះជានាងបាន ទៅដល់ប្រទេស ដែលជឿនលឿន ផ្នែកបច្ចេកវិទ្យាខាងសម្រស់ ហ្នឹងក៏ដោយ ។ តែនាងបានប្រើប្រាស់ ជាមួយផលិតផល ដែលមានគុណភាពល្អ មួយចំនួនដែរ នឹងថែរក្សាសុខភាពឲ្យបានល្អ គឺអាចរក្សាភាពក្មេង នេះបានហើយ។ ពិសេសត្រូវធ្វើ អារម្មណ៍ឲ្យស្រស់ស្រាយ ជានិច្ច ។

នាងបន្តទៀតថា តាមពិតទៅចង់កែដែរ តែគិតសព្វៗ ទៅចេះតែខ្លាច ព្រោះការកែសម្ផស្ស វាអាចស្អាតពីដំបូង តែបន្ទាប់មកទៀត ក៏បានផ្ដើមយារធ្លាក់ មើលទៅអាក្រក់ណាស់ មិនស្រស់ស្អាត តាមបែបធម្មជាតិនោះទេ ។ ម្យ៉ាងកែសម្រស់ប្រៀប ដូចយករបស់អ្វីម្យ៉ាង ទៅដាក់ក្នុងខ្លួន តែវាមិនមែន ជារបស់យើង នាំឲ្យមាន ផលប៉ះពាល់ ច្រើនណាស់ គួរឲ្យខ្លាច គ្មានអ្វីល្អជាងរបស់ ដែលមានស្រាប់នោះទេ ។

តារាចម្រៀងស្រីរូបនេះ ថ្វីត្បិតតែបាត់ វត្តមានយូរបន្តិច តែមិនបានបាត់បង់ ប្រជាប្រិយភាពទេ ពោល គឺនៅតែល្បីជាមួយអ្វី ដែលនាងធ្លាប់ល្បីពីមុន គឺបទចម្រៀងទេសចរណ៍។ ចំណែកបទចម្រៀងខាង ហង្សមាស វិញ ហាក់រាងស្ងាត់បន្តិច មិនជាចេញ ច្រើនដូចមុនទេ ព្រោះពេលនេះ ផលិតកម្មមានតារាចម្រៀង ច្រើនគជើងគ្នា តែនាងមិនបានបារម្ភ រឿងបាត់ចំណូលទេ ព្រោះនាងទទួលបានការងារច្រើនពីបងប្អូននានា ដែលអញ្ជើញនាងច្រៀងក្នុងពិធីមង្គលការ និងពិធីផ្សេងៗ។ នាងក៏មិនដែលភ្លេចគុណ ក្រសួងទេសចរណ៍ និងផលិតកម្ម ហង្សមាស ទេ ដែលនាំឲ្យ ទស្សនិកជនស្គាល់នាង កុំអី..នាងមិនដឹងជានៅ ក្រហែងណាទេ ពេលនេះ ៕

width=500

width=500

width=500

width=500

width=500

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល