អង់គ្លេស៖ កុមារី Lavinia Ramirez មានអាយុទើបតែ ៣ ឆ្នាំ មានកំណើតនៅទីក្រុងឡុនដុន ប្រទេសអង់គ្លេស ត្រូវបានគេចាត់ទុកថា ជាក្មេងស្រីដ៏ក្មេងបំផុតក្នុងពិភពលោក ក្នុងការលេងប្យ៉ាណូ(Piano) បានយ៉ាងល្អ។
បើតាមការអោយដឹងពីលោកគ្រូបង្ហាត់ប្យ៉ាណូរបស់នាង លោក Matej Lehocky បានអោយដឹងថា Lavinai Ramirez គឺជាក្មេងស្រីដែលមានទេពកោសល្យបំផុត ក្នុងការលេងឧបករណ៍តន្រ្ដីប្យ៉ាណូនេះ។ គាត់បានបន្ដថា ថ្វីត្បិតតែកុមារី Ramirez ទើបតែរៀនលេងប្យ៉ាណូ បាន៦ សប្ដាហ៍ ព្រមទាំងដៃរបស់នាង ដាក់មិនដល់ឧបករណ៍ប្យ៉ាណូក៏ពិតមែន តែការលេងប្យ៉ាណូ របស់នាង ពិតជាមានសម្លេងទាក់ទាញ និងស៊ីសង្វាក់ណាស់។
លោកគ្រូ Matej បានបន្ដទៀតថា មនុស្សជាច្រើនមានការភ្ងាក់ផ្អើលយ៉ាងខ្លាំង នៅពេលដែលទៅចូលរូមខួបគម្រប់កំណើត ៣ ឆ្នាំរបស់នាង ហើយបានឃើងនាង លេងប្យ៉ាណូបានល្អយ៉ាងនេះ។ នេះជាវីដេអូរក្លីបដែបង្ហាញពីការលេងប្យ៉ាណូ របស់ Ramirez ៕
សូមទស្សនាដូចខាងក្រោម ៖
ដោយ៖ សារិនប្រភព៖dailymail