ប្ដីប្រពន្ធរជវង្ស William និង Kate Middleton បានឈ្នះក្ដីប្រឆាំងជាមួយនឹងទស្សនាវដ្ដី Closerដោយការកាត់ក្ដីរបស់តុលាការប្រទេសបារាំងកាលពីពេលថ្មីៗនេះ។
សាលក្រមបានប្រកាសអោយទស្សនាវដ្ដី Closer បញ្ឈប់ការផ្សាយរូបភាពអាក្រាតរបសប្ដីប្រពន្ធទាំង ២ លុបរូបអាក្រាតទាំងនោះចោលពី គេហទំព័រ នឹងមិនអាចអោយមានសារព័តមានណាៗទាំងអស់ក្នុងប្រទេសបារាំងបន្តការចុះផ្សាយរូបទាំងនោះទេ ហើយរូបអាក្រាតទាំងនោះត្រូវបានហាមប្រាមមិនអោយលក់ទូទាំងពិភពលោក ហើយខាងទស្សនាវត្តី Closer ត្រូវប្រគល់រូបថតទាំងអស់មករាជរាំង និងត្រូវបង់ប្រាក់ជម្ងីចិត្តចំនួន ១ ម៉ឺនអ៊ឺរ៉ូ ក្នុងរូបមួយសន្លឹកនឹងផាកចូលរដ្ឋចំនួន ២ ពាន់អ៊ឺរ៉ូ។
លោកមេធាវីការពារក្ដីជនរងគ្រោះជាប្ដីប្រពន្ធរាជវង្សលោក Aurelien Hammelle បានប្រាប់ថា Kate នាងបានទៅធ្វើដំណើរកំសាន្តផ្ទាល់ខ្លួនជាមួយគ្រួសារនៅភាគខាងត្បូងប្រទេសបារាំងពិតមែន ប៉ុន្តែគឺនាងចំណាយពេលឯកជនរបស់នាង បើនាងចង់ស្រាត ចង់ស្លៀកវាជាសិទ្ធិរបស់នាង ទស្សនាវត្តី ទៅថតរូបនាងមកចុះផ្សាយអោយស្អុយឈ្មោះបែបនេះ គឺជាអំពើខុសច្បាប់ និងរំលោភសិទ្ធិបុគ្គល យ៉ាងពិតប្រាកដ៕
ដោយ៖ ម៉ូកាប្រភពពី៖ gossip.whyfame