Justin Bieber និង Katy Perry គឺជាអ្នកឈ្នះពានរង្វាន់នាដើមឆ្នាំ២០១២ The 2012 Billboard​​ music awards កាលពីរាត្រីថ្ងៃអាទិត្យ។  មិនត្រឹមតែប៉ុណ្ណោះ អ្នកទាំងពីរជា តារាចម្រៀងដ៏ល្បី និង កំពុងពេញនិយមក្នុងចំណោមស្រទាប់យុវវ័យផងដែរ ។

/

Justin Bieber ជាអ្នកទទួលបានពានរង្វាន់ដំបូងគេបង្អស់នារាត្រីនោះ​ សំរាប់ពានរង្វាន់សិល្បករល្បីបំផុតប្រចាំឆ្នាំ។ Internet ជាកន្លែងដែលខ្ញុំបានចាប់ផ្តើម និងរាល់អ្នកគាំទ្រទាំងអស់បានជំរុញលើកទឹកចិត្តរហូតដល់ខ្ញុំទទួលបានពានរង្វាន់នេះ ទាំងនេះគឺជាសំដីផ្ទាល់របស់ Justin Bieber ។

/

បើនិយាយពី Katy Perry វិញ នាងក៏បានឈ្នះពានរង្វាន់នាពេលនោះផងដែរ បន្ទាប់ពីនាងបានចូលរួមសម្តែងការប្រគុំតន្រ្តីមនុស្សធម៏ជាមួយនិងសមាជិកក្រុម Bee Gees គឺលោក Robin Gibb ដែលលោកទើបតែបានស្លាប់កាលពីថ្ងៃអាទិត្យ ដោយសាររោគមហារីក ខណៈលោកមានអាយុ ៦២ ឆ្នាំ។ នាង Katy Perry មានមោទនភាពយ៉ាងខ្លាំងចំពោះពានរង្វាន់របស់នាងស្របពេលដែលនាងទទួលបានពានរង្វាន់តារាចម្រៀងស្រីល្បីបំផុតជាមួយនិង បទចំរៀងដ៏ពេញនិយមទាំងប្រាំដែលមាននៅក្នុងអាល់ប៊ុម Teenage Dream ។ កំឡុងពេលនាងកំពុងទទួលពានរង្វាន់ នាងក៏បាននិយាយទៅកាន់ទស្សនិកជនផងដែរ ៖​ បទចំរៀងដែលមាននៅក្នុងអាល់ប៊ុមនេះសុទ្ធសឹងជាបទដែលនាងខ្ញុំពេញចិត្តនា២ឆ្នាំចុងក្រោយនេះ ជាពិសេសនៅពេលដែលនាងខ្ញុំឡើងឆាក ខ្ញុំតែងតែច្រៀងបទទាំងអស់នេះ ។

លើសពីនេះទៅទៀត LMFAO ក៏បានធ្វើអោយទិដ្ឋភាពនាពេលរាត្រីនោះកក្រើកផងដែរ ដោយពួកគេបានសម្តែងនូវបទចំរៀងល្បីរបស់ពូកគេរួមមាន​ ៖ Party Rock Antehm , Sorrry For ParyRocking ហើយនិងបទ Sexy & I Know It ។ បើនិយាយពីតារាចម្រៀងល្បីៗដទៃទៀតដូចជា ៖Chris Brown, Carrie Underwood, Kelly Clarkson, The Wanted, Stevie Wonder និង​ Alicia Keys បានបន្តសម្តែងជាបន្តបន្ទាប់ ដែលនាំអោយរាត្រីនោះពោរពេញទៅដោយស្នាមញញឹម និង ភាពសប្យាយរីករាយ ៕

ដោយ ៖ ចាន់ណាប្រភព  ៖​ Starpluse