អាមេរិក៖ បន្ទាប់ពីលោក Doug Cutler ដែលជាអ្នកនេសាទម្នាក់ ចាប់បានអន្ទង់ដ៏ធំមួយ រូចគាត់ បានបង្ហោះចូលទៅក្នុងប្រព័ន្ធអ៊ីនធ័រណេត គឺបានធ្វើអោយមនុស្សជាច្រើន មានការភ្ងាក់ផ្អើលយ៉ាងខ្លាំង មិនតែប៉ុណ្ណោះគឺមានមនុស្សដល់ទៅ ១.២លាននាក់ឯណ្ណោះ ដែលបានចូលមើលក្នុងរូបភាពនេះ។

width=457

លោក Doug Cutler បាននិយាយថា គាត់បានធើ្វជាអ្នកនេសាទ ជាច្រើនឆ្នាំមកហើយ តែគាត់មិនដែលបានជួបប្រទះ សត្វអន្ទង់ដែលធំ និងចម្លែកបែបនេះទេ។ គាត់បានបន្ថែមថា សត្វនេះត្រូវបានគាត់ដាក់ឈ្មោះថា សត្វអន្ទង់សមុទ្រចម្លែក។ លោក Doug បានបញ្ចាក់ថា សត្វអន្ទង់ដ៏ចម្លែកមួយនេះ ត្រូវបានគាត់ប្រើសម្ភារនេសាទ របស់គាត់ចាក់សម្រាប់វា​ នៅឯតាមដៃសមុទ្រមួយ នៅរដ្ឋ New Jersy។

width=458width=457

ទោះបីជាយ៉ាងណាក៏ដោយ ក្រុមអ្នកអភិរក្សបរិស្ថាន និងមន្រី្ដជលផល ពីទីក្រុង New York បានប្រាប់ថា ទោះបីជាសត្វអន្ទង់ មានការកើនឡើងច្រើន ក្នុងដៃសមុទ្រ​ នៃរដ្ឋ New Jersy ក៏ដោយ តែបើសិនជាសត្វអន្ទង់មានលក្ខណៈធំបែបនេះ គឺគេមិនចង់អោយ ក្រុមអ្នកនេសាទចាក់សម្លាប់វាទេ ព្រោះវាអាចទុក ជាគុណប្រយោជន៍ សម្រាប់បរិស្ថានរបស់យើង៕

 

ដោយ៖ ណារិន្ទប្រភព៖ dailymail