ប្រសិនអ្នកមានបំណងជ្រើសរើសខោដែលមានប្របកដោយម៉ូដែល បែបយុវវ័យ ប៉ុន្ដែទាន់សម័យ នោះប្រាកដជាមិនមានខោប្រភេទណាមួយដែលស័ក្ដិសមជាងបណ្ដាខោខៅប៊ោយនោះឡើយ។
ខោខៅប៊ោយ skinny ពណ៌រាង.សបន្ដិច ស្លៀកជាមួយនិងអាវឆ្នូតខៀវ បង្កើតបានជាឈុតសម្លៀក បំពាក់មួយ មិនត្រឹមតែមានលក្ខណៈជាម៉ូដែលប៉ុណ្ណោះទេ តែវាផ្ដល់នូវអារម្មណ៍ស្រួលខ្លួនផងដែរ ដោយសារតែពណ៌ទាំងពីរនេះ មានភាពត្រជាក់ត្រជំ និងស្រស់ស្រាយ។
ចំពោះអ្នកដែលចង់បង្ហាញខ្លួនដូចជានារីទន់ភ្លន់ និងទាក់ទាញ នោះខោខៅប៊ោយ skinny ពណ៌ខ្មៅ និងអាវសិមិសពណ៌កាកអំពៅគឺជាជម្រើសល្អ។ ថ្វីបើវាមានលក្ខណៈសាមញ្ញ ប៉ុន្ដែមានភាពថ្លៃថ្នូ។ អ្នកនឹងកាន់តែមានភាពជឿជាក់ ប្រសិនបានប្រើឈុតនេះជាមួយស្បែកជើងពណ៌ខ្មៅ។
បើទោះជាខោខៅប៊ោយពណ៌ ហាក់មិនមានការពេញនិយមច្រើនដូចកាលពីរដូវក្ដៅឆ្នាំមុន ប៉ុន្ដែវានៅតែត្រូវបាននារីជាច្រើនចូលចិត្តប្រើប្រាស់ ព្រោះតែវាមានលក្ខណៈទាន់សម័យជានិច្ច។ ខោខៅប៊ោយស្វាយ បូកនិងអាវយឹត ឬអាវសិមិសពណ៌.ស អ្នកនឹងមិនត្រឹមតែអាចបញ្ចេញបាននូវទាក់ទាញប៉ុណ្ណោះទេ តែថែមទាំង ទាន់សម័យ និងប្រកបដោយម៉ូដែលទៀតផង។
ប្រសិនចូលចិត្តពណ៌ pastel (ពណ៌ព្រឿងៗ) អ្នកក៏អាចប្រើប្រាស់អាវពណ៌ស៊ីជំពូស្ដើងមានឆ្នូតការ៉េ ជាមួយនិងខោខៅប៊ោយពណ៌ប្រផេះ វានឹងជួយលើកស្បែក លើកសម្រស់របស់អ្នក ព្រមទាំងជួយឱ្យអ្នកមានភាពក្មេងវ័យ។
ខោខៅប៊ោយពងជីញ្ចក់.ស ក៏ជាជម្រើសល្អសម្រាប់ស្លៀករួមនិងអាវពណ៌ខៀវស្ដើងនេះ។
សម្រស់របស់អ្នកប្រាកដជាបានលេចធ្លោមួយកម្រិត ប្រសិនប្រើប្រាស់ឈុតខោខៅប៊ោយ និងអាវពណ៌ខៀវស្ដើងដូចគ្នានេះ។
ដោយ ៖ តារាប្រភព ៖ TCfashion