នៅក្នុងពិភពតារា ក៏ដូចជាសង្គមទូទៅ គេឃើញមិនមានការយកចិត្តទុកដាក់ប៉ុន្មានចំពោះការស្លៀកពាក់ដូចគ្នា ឬស្រដៀងគ្នា រវាងម្ដាយ និងកូនស្រីតូច ប៉ុន្ដែប្រសិនអ្នកគឺជាអ្នកលេងស្ទីលសម្លៀកបំពាក់ ឬចង់ឱ្យខ្លួន និងកូនស្រី មានភាពលេចធ្លោក្នុងចំណោមហ្វូងមនុស្ស សូមជ្រើស ប្រើនូវបណ្ដាសម្លៀកបំពាក់ដូចខាងក្រោម។ស្ទីលសម្លៀកបំពាក់ Punk Style Kate Moss និងកូនស្រី Lila

width=480សូមណែនាំស្ទីលសម្លៀកបំពាក់ Punk Style របស់ Kate Moss និងកូនស្រី Lila ។ ជាមួយនឹងអាវ យឺតវែងឆ្នូតខ្មៅនិងស ខោរឹបរាងពណ៌ខ្មៅរបស់ Petite Bateau  រួមនឹងអាវរងា Total Girl ស្រស់ ស្អាត  Kate Moss  និងកូនស្រី  Lila មានភាពលេចធ្លោនៅតាមដងផ្លូវ។  ភាពលេចធ្លោនេះ កើតឡើងដោយសារតែឈុតសម្លៀកបំពាក់របស់ម្ដាយ និងកូន មានលក្ខណៈដូចគ្នា និងស្រដៀងគ្នាខ្លះ។សាកល្បង អាវ Print និងសំពត់ Combo

width=480Katie Holmes ប្រើប្រាស់ឈុតអាវក្រឡាការ៉ូ ខ្មៅស ចំណែក កូនស្រី Suri ប្រើពាក់អាវរឹបវាលក្លៀកឆ្នូតសខ្មៅ និងស្បែកជើងប្រភេទ បាឡេ ដែលមានបាតស្មើ។ Suri ពាក់អាវយឺតវាលក្លៀក Cherokee មានតម្លៃ ៧ដុល្លារ។ រីឯសំពត់ cotton និង polyester មានតម្លៃ ១៦ដុល្លារ។បោះជំហានជាមួយគ្នាក្នុងឈុតរ៉ូបពណ៌ផ្កាឈូកស្ដើង

width=489 អ្នកយល់យ៉ាងណា ចំពោះឈុតរ៉ូបដែល Alessandra Ambrosio និង កូនស្រី Anja ប្រើប្រាស់? Alessandra Ambrosio ប្រើប្រាស់រ៉ូបលើជង្គង់ពណ៌ផ្កាឈូកស្ដើង ចំណែក Anja ស្លៀករ៉ូបក្រោមជង្គង់ពណ៌ផ្កាឈូកស្ដើងដូចគ្នា   ប៉ុន្ដែរំលេចដោយបូផ្កានៅផ្នែកខាងលើរបស់រ៉ូប  ព្រមជាមួយពណ៌ស្វាយខ្ចីនៅចុងរ៉ូប។ Anja ពាក់ស្បែកជើងបាឡេ Mary Jane ។ឡូយឆាយក្នុងសម្លៀកបំពាក់ អាវពណ៌ស និងខោខៅប៊ោយ

width=490អ្នកម្ដាយ Gwyneth Paltrow  និងកូនស្រី  Apple  ដឹងថា អាវពណ៌ស  គឺជាសម្លៀកបំពាក់ដែលពេញនិយមជាងគេ។  សម្រាប់កូនរបស់អ្នក ៖  អាវស  គួរតែមានបូផ្កាពណ៌ស  នៅត្រង់កអាវ ហើយត្រូវទម្លាក់ជើងខោឱ្យអស់  ដើម្បីបង្ហាញពីភាពស្រស់ស្អាតរបស់កុមារ។  សម្រាប់អ្នក ៖ អាវសដៃខ្លី កមូល គួរតែមានខ្សែកមាសដើម្បីបញ្ចេញភាពទាក់ទាញ។ ចំណែកការមូរជើងខោ ក៏ជាស្ទីលមួយគួរឱ្យចាប់អារម្មណ៍។ ក្នុងរូបថតនេះ Gwyneth Paltrow និងកូនស្រី Apple ពាក់ស្បែកជើង Payless កវែងមធ្យម មានពណ៌ខ្មៅ តម្លៃ ៣៧ដុល្លារ និងខោខៅប៊ោយ Joe’s Jeans តម្លៃ ៤៩ដុល្លារ។

ដោយ ៖ តារាប្រភព ៖ instyle