មេព្រៃ ជនជាតិមិកស៊ិកម្នាក់ ចូលហាងទិញកាំភ្លើងទៅបាញ់ទន្សាយប៉ះចំកាំភ្លើងខូច នៅពេលទៅដល់កន្លែងបាញ់ទន្សាយតើបដឹង ។ គាត់ខំជួសជុលយ៉ាងណាក៏ប្រើការមិនកើត ក៏ត្រឡប់មកផ្ទះវិញទាំងមួម៉ៅ ។ មកដល់ពាក់កណ្ដាលផ្លូវ ឃើញតូបមួយដាក់ផ្លាកថា ម្ហូបទន្សាយ ។ ដោយគាត់មានចំណូលសាច់ទន្សាយស្រាប់ ក៏ចូលតូបនោះ ហើយបញ្ជាថា៖ មេព្រៃៈ ស៊ុបសាច់ទន្សាយពិសេសមួយឆ្នាំង !
បន្តិចក្រោយមក ស៊ុបក៏មកដល់ ។ មេព្រៃភ្លក់ហើយ ស្រែកហៅចុងភៅមកសួរភ្លាម ។ មេព្រៃៈ ស៊ុបនេះ ដូចជាមិនមែនសាច់ទន្សាយទេ ឆ្លើយត្រង់មកមើល តើឯងលាយសាច់អីខ្លះ ? ចុងភៅភ័យ ក៏ឆ្លើយតាមត្រង់៖ ចុងភៅៈ លាយសាច់ក្របីខ្លះទាន ! មេព្រៃសួរគំហកខ្លាំងថា៖ មេព្រៃៈ ឯងលាយរបៀបម៉េច ? ចុងភៅៈ លាយ ៥០% ដូចគ្នា មេព្រៃក្ដៅស្លឹកត្រចៀកង៉ឹង ស្រែកចំទាលដាក់ចុងភៅ៖ មេព្រៃៈ ឯងពន្យល់ឱ្យច្បាស់បន្តិចបានទេ ? ចុងភៅៈ បាទទាន គឺខ្ញុំលាយក្នុងសមាមាត្រ ក្របី ១ ចំហៀង និង ទន្សាយមួយចំហៀង ស្មើភាគរយគ្នាល្អណាស់ទាន ចំឯកទេសរបស់ខ្ញុំ ។ មេព្រៃៈ អញថ្ងៃនេះក្របីសុទ្ធតែម្ដង !!! ៕
ដោយ៖ វណ្ណៈប្រភព៖ khmerjoke