តារា ៖ បើតាមប្រភពព័ត៌មានដេលបានចេញផ្សាយនាប៉ុន្មានម៉ោងមុននេះ បានអោយដឹងថាTaylor Swift និយាយបញ្ជាក់យ៉ាងច្បាស់ថា នាងក៏ជាអ្នកគាំទ្រនូវម៉ូដសំលៀកបំពាក់សាមញ្ញៗ តែពេញនិយម ផងដែរ។

តារាចម្រៀងស្រីវ័យ 22 ឆ្នាំរូបនេះ ក៏កំពុងតែមានប្រជាប្រិយភាពយ៉ាងខ្លាំងនៅក្នុងវិស័យសិល្បៈ ជាពិសេសទទួលបានការគាំទ្រពីសំណាក់មិត្តៗយុវវ័យ ។ គួរបញ្ជាក់ផងដែរថា នាពេលថ្មីៗនេះ Taylor Swift ក៏បានក្លាយខ្លួនជាអ្នកណែនាំនូវផលិតផលថ្មី ទឹកអប់ម៉ាក Wonderstruck Enchanted ផងដែរ ។


នៅក្នុងឧកាសផ្សព្វផ្សាយនូវផលិតផលទឹកអប់ថ្មី ម៉ាកល្បីមួយនេះ ឆ្លៀតនៅក្នុងឧកាសនោះ នាងTaylor Swift ក៏បានផ្តល់កិច្ចសម្ភាសន៍ ដល់ភ្នាក់ងារសារព័ត៌មានផងដែរ ដោយនាងបាននិយាយបន្ថែមថា ៖ នាងក៏ជាអ្នកគាំទ្រ ក៏ដូចជាពេញនិយមនូវម៉ូដសំលៀកបំពាក់ បែបសាមញ្ញៗ តែទាន់សម័យ មិនត្រឹមតែប៉ុណ្ណោះ នាងក៏បានណែនាំអ្នកគាំទ្ររបស់នាងអោយប្រើប្រាស់នូវផលិតផលទឹកអប់មួយនេះ ពិតជាមិនធ្វើអោយខកបំណងនោះទេ តែបែរជា ធ្វើអោយទំនាក់ទំនងរវាងដៃគូររបស់អ្នកកាន់តែជិតស្នទ្និជាងមុនទៅទៀត៕
ដោយ ៖ ពិសីប្រភព ៖ europe