ស្ទើរតែមិនគួរអោយជឿ ៖ ទីភ្នាក់ងារសារព័ត៌មានបរទេស ដេលីម៉ែល បានចេញផ្សាយអោយដឹងថា វីដេអូមួយ ត្រូវបានទទួលការពេញនិយមចូលទស្សនាច្រើនជាងគេ ក្នុងទំព័រសារព័ត៌មានមួយនេះ ពោលគឺ វីដេអូល្បិចរប៉ិលរប៉ូច ពញ្ញាក់អារម្មណ៍ របស់ក្រុមមនុស្សដែលតែងខ្លួនធ្វើជាខ្មោច ដ៏គួរអោយខ្លាចជាទីបំផុត រួចទៅពញ្ញាក់ក្រុមមនុស្សដែលមិនបានដឹងខ្លួនទាល់តែសោះនោះ ស្ទើរតែលួសព្រលឹង រហូតដល់ថ្នាក់ ស្រែកភ្លាត់សម្លេង។
គួរបញ្ជាក់បញ្ជាក់ផងដែរថា ល្បិចរប៉ិលរប៉ូច ពញ្ញាក់អារម្មណ៍មួយនេះជាភាសាអង់គ្លេសគេហៅថា Prank ។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ វីដេអូ ល្បិចរប៉ិលរប៉ូច ពញ្ញាក់អារម្មណ៍មិនថា ពញ៉ាក់ក្នុងន័យសើចសប្បាយ ឬក៏ភ័យខ្លាចរន្ធត់នោះទេ តែវាពិតជាទទួលបានការពេញនិយមជាខ្លាំង។ ដូច្នេះ ដើម្បីអោយជ្រាបកាន់តែច្បាស់ តាមដានទស្សនាវីដេអូឃ្លីបខ្លីខាងក្រោមនេះបន្តិចទៅ ៖
ដោយ ៖ រិទ្ធីប្រភព ៖ ដេលីម៉ែល