លោក Enrique Milla អាយុ65ឆ្នាំ មកពីប្រទេសPeru កំពុងរៀបចំបែបបទប្តឹងគ្រូពេទ្យម្នាក់ក្រោយពេលរបស់សំខាន់គាត់ ត្រូវបានឆ្លងមេរោគក្នុងដំណើរការព្យាបាលជំងឺខ្សោយអវៈយវៈផ្លូវភេទ នៅអាមេរិច។ គាត់បាននិយាយថា ការវិភាគស្ថានភាពជំងឺច្រលំរបស់គ្រូពេទ្យបានធ្វើឲគាត់បាត់បង់នូវភាពជាមនុស្សប្រុសរបស់គាត់។

គ្រូពេទ្យដែលលោកEnrique ចង់ប្តឹងនោះគឺបណ្ឌិតLaurentina Boeru។ មុនពេលត្រូវចាកចេញពីអាមេរិចនៅឆ្នាំ2011 លោក Enrique បានធ្វើការព្យាបាលជំងឺខ្សោយប្រដាប់ភេទ នៅមន្ទីរពេទ្យFloridaរយះពេល3ឆ្នាំ។ព្រោះតែការធ្វេសប្រហែសក្នុងការធ្វើតេស្តគ្រូពេទ្យLaurentina បានធ្វើការវះកាត់ផ្លាស់ប្តូរឲលោកEnrique បើទោះជាអ្នកជំងឺមានជំងឺទឹកនោមផ្អែមនិងសំពាធឈាមឡើងខ្ពស់ក៏ដោយ។ ព្រោះតែរឿងនេះ អាអូនតូចរបស់លោកEnrique បានឆ្លងមេរោគយ៉ាងធ្ងន់ធ្ងរ ហើយលែងកំរើកបានតែម្តង។/

លោក Enrique

ការវះកាត់របស់លោក Enrique បានធ្វើឡើងនៅឆ្នាំ2007 ហើយទទួលបានលទ្ធផលអវិជ្ជមានភ្លាម។ លោក Enriqueមិនអាចបត់ជើងតូចតាមរបៀបធម្មតាបានឡើយ ប្រដាប់ភេទត្រូវបានឆ្លងមេរោគយ៉ាងធ្ងន់ធ្ងរ។ ពីរសប្តាហ៏ក្រោយមក គ្រូពេទ្យនៅមន្ទីរពេទ្យFloridaបានបង្ខំចិត្តកាត់ប្រដាប់ភេទរបស់គាត់ចោលតែម្តងដើម្បីជួយសង្គ្រោះជីវិតរបស់គាត់មុនពេលមេរោគឆ្លងរាលដាលទៅផ្នែកផ្សេងទៀត។

/

មេធាវីរបស់លោកEnrique បានចោទប្រកាន់ក្រុមគ្រូពេទ្យពីការខ្វះការយកចិត្តទុកដាក់ក្នុងការធ្វើតេស្តស្ថានភាពជំងឺរបស់កូនក្តីរបស់ខ្លួន

វីដេអូនៃការក្តីសំនុំរឿងរបស់លោកEnrique និងក្រុមគ្រូពេទ្យនៅមន្ទីរពេទ្យFlorida

ដោយ៖ nanoប្រភព៖ k14