ជំងឺលើសឈាម គឺជាបញ្ហាប្រឈមសំរាប់មនុស្សដែលមានវ័យចំណាស់។ អ្នកជំងឺលើសឈាមមានអាការៈដូចជា៖ ឈឺក្បាល វិលមុខ​ មើលឃើញព្រាលៗ រកកលចង់ក្អួត ក្អួត ឈឺក្នុងទ្រូង និងដកដង្ហើមបានខ្លី។ មូលហេតុដែលបង្កឲមានជំងឺលើសឈាម មានដូចជា ភាពធាត់ពេក ការបរិភោគជាតិប្រៃច្រើនពេក ការបរិភោគគ្រឿងស្រវឹង និងមានភាពតានតឹងក្នុងផ្លូវចិត្ត។ ហើយខាងក្រោមនេះ គឺជាវិធីងាយៗ បែបធម្មជាតិដែលលោកអ្នកអាចធ្វើបាន ដើម្បីព្យាបាល ជំងឺលើសឈាម៖ width=436width=800 វិធីទី១ ទំពារខ្ទឹមស ២ទៅ៣ កម្ពឹសជារៀងរាល់ថ្ងៃ វិធីទី២ យកគ្រាប់ឳឡឹកស្ងួត ១ស្លាបព្រាកាហ្វេ លាយជាមួយម្សៅ cuscus ១ស្លាបព្រាកាហ្វេ កិនលាយចូលគ្នាឲសព្វ បរិភោគនៅពេលព្រឹក និង ល្ងាចជារៀងរាល់ថ្ងៃ រហូតដល់ ៣ទៅ៤សប្តាហ៏។ វិធីទី៣ កិនផ្លែស្ពឺឥណ្ឌា ៤ រឺ ៥ផ្លែ ហើយត្រងយកតែទឹក បន្ទាប់មកយកទឹកដែលត្រងបាននោះ លាយជាមួយ ទឹកឃ្មុំ១ស្លាបព្រាកាហ្វេ រួច កូរឲសព្វ ហើយបរិភោគជារៀងរាល់ព្រឹក។

 

 

ប្រែសំរួលដោយ៖  មុនីប្រភព៖  homeveda