មិនគួរអោយជឿ ៖ បុរសអច្ឆរិយៈម្នាក់ ឈ្មោះ Billy Owen ពិតជាមានអាយុថ្លៃហួស ខណៈពេលដែលគាត់ត្រូវបានរកអោយឃើញថា នៅតែបន្តរស់រានមានជីវិត បន្ទាប់ពីគាត់ទទួលបានជោគជ័យក្នុងការវះកាត់ នូវជម្ងឺមហារីកម៉្យាងដែលអោយឈ្មោះថា sinonasal undifferentiated car-cinoma (SNUC) នេះបើយោងតាមអត្ថបទ ដែលបានចេញផ្សាយដោយទំព័រសារព័ត៌មានបរទេស huffingtonpost ។

គួរបញ្ជាក់ផងដែរថា SNUC គឺជាប្រភេទជម្ងឺមហារីកដ៏កំណាចម៉្យាង ស្របពេលដែលបើបុគ្គលណាមួយ កើតមាននូវមហារីកនេះហើយនោះ អត្រានៃការរស់រានមានជីវិត មានត្រឹមតែ ១០%តែប៉ុណ្ណោះ បន្ទាប់ពីវាបានវាយលុកជាខ្លាំង នឹងមានការខូងស៊ីផ្នែកនៃច្រមុះ។
ដូច្នេះ ស្របពេលដែលការវះកាត់ទទួលបានជោគជ័យ បន្ទាប់ពីមានការខូងស៊ីផ្នែកខ្លះ នៅម្តុំច្រមុះហើយនោះ ក្រុមវេជ្ជបណ្ឌិតក៏បានសំរេចវះចេញនូវគ្រាប់ភ្នែក បន្ទាប់ពីមានការរាយដាលពីសំណាក់មហារីកកំណាចមួយនេះ ដែលជាហេតុធ្វើអោយលោក Billy មកទល់នឹងបច្ចុប្បន្ននេះ គ្មានគ្រាប់ភ្នែកខាងស្តាំទៀតនោះទេ។

លើសពីនេះទៅទៀត ប្រភពសារព័ត៌មានដដែល បានបញ្ជាក់បន្ថែមអោយដឹងផងដែរថា មកទល់នឹងពេលនេះ លោក Billy ក៏បានចាប់អាជីពមួយថ្មី នោះគឺ ដើរតួជាខ្មោច Zombie ស្របពេលដែលគាត់អាចតុបតែងដូចជាខ្មោចពិតៗ ខណៈពេលគ្មានគ្រាប់ភ្នែកមួយចំហៀង៕
ដោយ ៖ រិទ្ធីប្រភព ៖ huffingtonpost