width=456

ថ្ងៃមួយ ម្តាយកំពុងតែស្តីប្រដៅកូនស្រីរបស់ខ្លួន នៅពេល កំពុងទទួលអាហារពេលល្ងាច។

ម្តាយ៖ ហ្វេសប៊ុក គឺជាជំងឺដ៏កាចសាហាវ និង មានគ្រោះថ្នាក់ជាទីបំផុត កូនត្រូវចាំ! គួរតែ កាត់បន្ថយវាខ្លះទៅ ហើយបើយល់ល្អ គឺឈប់លេងតែម្តងទៅ! ម៉ាក់មិនសប្បាយចិត្តសោះ ដែលកូនលេង ហ្វេសប៊ុក រាល់ថ្ងៃ  បែបនេះ!

យុវវ័យបច្ចុប្បន្ន កំពុងតែភ្លើតភ្លើននឹងស្នេហាតាម ហ្វេសប៊ុក ហ្នឹង! ខ្លាំងណាស់! រហូតដល់អត់បាយ អត់ទឹក  ហើយខ្លះទៀត   រហូតដល់ធ្លាក់ខ្លួនឈឺ    ព្រោះតែប្រើពេលវេលា  លេងហ្វេសប៊ុក ខ្លាំងពេក…!

កូនស្រី៖ ចា៎! ម៉ាក់! កូនយល់ហើយ! ម៉ាក់..ឯណាប៉ា! ហេតុអ្វីប៉ាមិនចុះមកញុំាបាយអញ្ចឹង?

ម្តាយ៖ មិនបាច់និយាយ ពីគាត់ទៀតទេ!  ម៉ាក់បាន  ឆាត (chat)  សុំបែកគ្នា  ជាមួយគាត់ តាមហ្វេសប៊ុក តាំងពីយប់មិញម៉្លេះ……!

កូនស្រី៖ អូ....! ម៉ាក់ខ្ញុំ...! ដល់ក ដែលនឹងណា…!

ដោយ៖ វណ្ណៈប្រភព៖ Khmerjoke