ព័ត៌មានកំសាន្ត ៖ យោងតាមប្រភពសារព័ត៌មានកំសាន្តបរទេស បានចេញផ្សាយអោយដឹងថា ក្រុមតារាចម្រៀងប្រុស One Direction ក៏ដូចជា តារាចម្រៀងស្រីល្បីឈ្មោះ នាង Rihanna បានទទួលពានរង្វាន់ធំជាងគេ នៅក្នុងកម្មវិធីប្រគល់ពានរង្វាន់ MTV VMAs2012 ។

គួរបញ្ជាក់ផងដែរថា ក្រុមតារាចម្រៀងប្រុស One Direction ទទួលបាននូវភាពជោគជ័យដោយទទួលបាននូវពានរង្វាន់មួយនេះ តាមរយៈការគាំទ្រដល់ពេញនិយមបំផុតនូវវីដេអូបទចម្រៀងរបស់ពួកគេដែលមានចំណងជើងថា Up All Night ខណៈ ពេលដែលតារាចម្រៀងស្រីល្បីឈ្មោះ នាង Rihanna ក៏ទទួលបាននូវពានរង្វាន់ដ៏ធំមួយផងដែរ នារាត្រីនោះ ពោលគឺ ទទួលបាននូវពានរង្វាន់វីដេអូបទចម្រៀងពេញនិយមបំផុតប្រចាំឆ្នាំ តាមរយៈបទ We Found Love ។
លើសពីនេះទៅទៀត បើយោងតាមរបាយការណ៍ដដែលក៏បានបន្ថែមផងដែរថា ក៏មានសិល្បៈករសិល្បៈការិនីមួយចំនួនផ្សេងទៀត បានឈ្នះពានរង្វាន់ខុសៗគ្នា នៅក្នុងរាត្រីនោះផងដែរ ដែលនៅក្នុងនោះរួមមានដូចជា ៖ Nicki Minaj, Coldplay, Drake , Calvin Harris , Brown , Lil Wayne , Katy Perry ក៏ដូចជា Beyonce ផងដែរ។

គួររំឮកផងដែរថា កម្មវិធីប្រគល់ពានរង្វាន់ប្រចាំឆ្នាំ MTV VMAs 2012 ត្រូវបានធ្វើឡើងកាលពីថ្ងៃទី ៨ខែកញ្ញា ឆ្នាំ ២០១២ នៅឯមជ្ឈមណ្ឌល Staples Center Arena នារដ្ឋ Los Angeles សហរដ្ឋអាមេរិក៕
ដោយ ៖ ពិសីប្រភព ៖ digitalspy