អាមេរិច ៖ វេបសាយ TMZ បានរាយការណ៍ព័ត៌មាន ដ៏គួរអោយភ្ញាក់ផ្អើលមួយមកថា តារាចំរៀងស្បែកខ្មៅ ម្ចាស់បទ Beautiful Girls លោក Sean Kingston ត្រូវបាននារីម្នាក់ នាក់ផ្តឹងអំពីបទរំលោភសេពសន្ធវ ។
នារីដែលបានផ្តឹង Sean Kingston មានឈ្មោះថា Carissa Capeloto មានអាយុ ២២ ឆ្នាំបានប្រាប់ប៉ូលីសថា នាងត្រូវបានអង្គរក្សរបស់ Sean Kingston ចាប់បង្ខំនាងអោយរួមភេទជាមួយSean Kingston នៅឯសណ្ឋាគារនៅរដ្ឋ Seattle កាលពីខែ ឧសភា ២០១០ ។ នាងបានប្រាប់ថា ពេលនោះនាងបានទៅទស្សនា Concert របស់ Justin Bieber ហើយបន្ទាប់មកក៏ត្រូវបានSean Kingston ហៅអោយទៅនិយាយគ្នាលេង ជាលក្ខណៈទស្សនិកជន និង សិល្បករ ។ពេលនោះនាងផឹក Vodka កែវតូចអស់៧ កែវ ហើយជក់កញ្ឋាទៀត ។ ពេលនាងទៅដល់បន្ទប់នាងបានឃើញ Sean អាក្រាតកាយ ដោយមានអង្គរក្ស ៣ នាក់ចាប់នាង ។ នាងប្រាប់ថាដោយសារថាមពលនៃជាតិស្រវឹង ធ្វើអោយនាងគ្មានកំលាំង ក្នុងការរើបំរាស់ឡើយ ។
Carissa Capeloto បានប្តឹង Sean Kingston និងបុរស ៣ នាក់ទៀតទៀមទារប្រាក់សំណងយ៉ាងតិច ៥ លានដុល្លារ តែត្រូវបានតុលាការបិទសំណុំរឿង ដោយសារគ្មានភស្តុតាងគ្រប់គ្រាន់ ។តែឥលូវនេះ នាងបានសើរើសំណុំរឿង ចាប់ផ្តឹង Sean ម្តងទៀតហើយ ដោយលើកនេះនាងអះអាងថា មានភស្តុតាងច្រើនជាងមុន ហើយសង្ឃឹមថាតុលាការ នឹងសំរេចចិត្តសារជាថ្មី ។ យើងនៅមិនទាន់ដឹងអំពីរឿងនេះ ជារឿងពិតឬក៏យ៉ាងណាឡើយ តែយើងនឹងរង់ចាំមើលទាំងអស់គ្នា ៕