ប្រិយមិត្តទស្សនិកជនបានដឹងរួចមកហើយថា នាប៉ុន្មានថ្ងៃមុននេះ គ្រប់បណ្តាសារព័ត៌មានភាគច្រើនបានចេញផ្សាយទាក់ទិន នឹងការរបាញ់បោះមួយកន្លែងនារដ្ឋ Colorado ស្របពេលដែលបានដាក់បញ្ជាំងនូវខ្សែភាពយន្ត The Dark Knight Rises នៅទីនោះ។
ទោះបីជាមានការបាញ់បោះ ខណៈពេលដែលដាក់បញ្ជាំងខ្សែភាពយន្តនោះក៏ដោយ បើតាមទិន្នន័យដែលទទួលបានពី Box Office បានអោយដឹងថា ខ្សែភាពយន្តមួយនេះនៅតែរូបប្រាក់ចំណូលបានខ្ពស់ដដែល នៅក្នុងទ្វីបអាមេរិកខាងជើង។

គួរបញ្ជាក់ផងដែរថា ខ្សែភាពយន្តមួយនេះរូបប្រាក់ចំណូលបានដល់ទៅ $160.9m ក្នុងរយៈពេលត្រឹមតែមួយសប្តាហ៍ប៉ុណ្ណោះ ដែលធ្វើអោយវាបានជាប់ចំណាត់ថ្នាក់លេខ 3 បន្ទាប់ពីរឿង TheAvengers ដែលបានជាប់ចំណាត់ថ្នាក់លេខ 1 ដោយរកចំណូលបានដល់ទៅ $207.4m និងរឿងHarry Potter And The Deathly Hallows - Part 2 ដែលបានជាប់ចំណាត់ថ្នាក់លេខ 2 ដោយរកចំណូលបានដល់ទៅ $169.2m ផងដែរ។
លើសពីនេះទៅទៀត បើតាមអ្នកវិភាគដែលបានមកពី Hollywood.com ក៏បានបញ្ជាក់បន្ថែមអោយដឹងផងដែរថា ៖ ថ្វីបើ ខ្សែភាពយន្តមួយនេះរូបប្រាក់ចំណូលបានដល់ទៅ $160.9m ក្នុងរយៈពេលត្រឹមតែមួយសប្តាហ៍ក៏ដោយ បើតាមការរំពឹងទុក ក៏ដូចជាការព្យាករណ៍ វានឹងមិនត្រឹមតែរកប្រាក់ចំណូលបានត្រឹមតែប៉ុណ្ណឹងនោះទេ វាអាចនឹងកើនឡើងដល់ទៅ ដែលមានចន្លោះពី $170m ទៅ $200m បើសិនណារាប់បញ្ជូលទាំងការលក់សំបុត្រនៅឯសហរដ្ឋអាមេរិក ក៏ដូចជាកាណាដា។

ទន្ទឹមនឹងភាពល្បីល្បាញ ក៏ដូចជាភាពជោកជ័យនៃខ្សែភាពយន្តមួយនេះ គួររំឮកផងដែរថា ប្រជាជនលើពិភពលោក ក៏ បានស្គាល់រឿងនេះតាមរយៈសោដនាដកម្មមួយ ដែលបានកើតឡើងនាប៉ុន្មានថ្ងៃមុននេះ ដែលបានបណ្តាលអោយមនុស្សស្លាប់ 12 នាក់ នឹងរាប់ស៊ិបនាក់ផ្សេងទៀតរងរបួស ក្រោយពីត្រូវបានបុរសម្នាក់បើកការបាញ់ប្រហារ ក្នុងអំឡុងពេលដែលដាក់បញ្ជាំងរឿងនេះ នារដ្ឋ Colorado ៕
ដោយ ៖ រិទ្ធីប្រភព ៖ news.sky