សម្រស់ស្រស់ស្អាត ដោយសារតែ ស្បែកមុខសភ្លឺរលោង និង គ្មានមុន។ តើធ្វើដូចម្តេចដើម្បីកំចាត់មុន ឬ មុនក្បាលខ្មៅ ដែលមាននៅលើស្បែកមុខរបស់អ្នក? ខាងក្រោមនេះ គឺជាវិធីងាយៗ ៣យ៉ាង ជួយឱ្យអ្នកកំចាត់មុននៅលើស្បែក និង ធ្វើឱ្យស្បែកសភ្លឺរលោង។width=500

១/ មិនត្រូវយកដៃញេចមុន៖ ការញេចមុនដោយដៃផ្ទាល់ ក្រៅពីធ្វើអោយឆ្លងមេរោគពីដៃ វាក៏ធ្វើអោយមានស្លាកស្នាមធំ នៅលើផ្ទៃមុខ របស់អ្នកដែរ។ វិធីល្អ ដើម្បីកំចាត់មុន អ្នកត្រូវប្រើច្រាសដុសធ្មេញ យកមកលុបមុខ ដោយប្រើច្រាសដុសធ្មេញ ដែលមានសរសៃទន់មកដុសលើកន្លែងមានមុនក្បាលខ្មៅ(ជាពិសេសត្រង់ច្រមុះ)។ ធ្វើបែបនេះគ្រប់ពេលលាងសំអាត វានឹងជួយកំចាត់មុននៅលើមុខរបស់អ្នក បានយ៉ាងងាយស្រួល។ ២/ ឆ្ពុង៖ ការឆ្ពុងចំហាយទឹកក្ដៅ   មិនត្រឹមតែជួយដល់សម្រស់ ធ្វើឱ្យស្បែកតឹងណែននោះទេ វាក៏អាចជួយសំអាតមុនក្បាលខ្មៅផងដែរ ព្រោះថាមូលហេតុដែលនាំអោយកើតមុនក្បាលខ្មៅគឺដោយសាររន្ធរោមត្រូវស្ទះដោយជាតិខ្លាញ់ និងធូលី។ ដូច្នេះការឆ្ពុងជាញឹកញាប់នឹងធ្វើអោយរន្ធរោមរីកធំ នឹងមិនមានកើតមុនក្បាលខ្មៅលើស្បែកមុខរបស់អ្នក។ ៣/ បំប៉នជាតិសំណើមដល់ស្បែក៖ ការបំប៉នស្បែក  ដោយជាតិសំណើម  គឺជាវិធីដ៏ល្អមួយក្នុងការកំចាត់មុនក្បាលខ្មៅ។ ដោយគ្រាន់តែ យកកន្សែងសើម ស្អាតគ្របលើមុខ  រយៈពេល ១៥នាទី មុនចូលគេងជាតិកខ្វក់នឹងមិនអាចប្រមូលផ្ដុំនៅក្នុងរន្ធរោមដើម្បីបង្កើត បានជាមុនក្បាលខ្មៅបាននោះទេ៕

ដោយ៖ វណ្ណៈប្រភព៖ health