ស្បែកស្រស់ថ្លាផូរផង់ សម៉ដ្ឋ រលោង គឺជាអ្វីដែលមនុស្សគ្រប់រូប ប្រាថ្នាចង់បាន ជាពិសេស ចំពោះសុភាពនារីគ្រប់រូប។ តើអ្នកមានវិធីណា ដែលធ្វើឱ្យស្បែកមុខរបស់អ្នក សម៉ដ្ឋផូរផង់ ស្រស់ថ្លា និងភ្លឺរលោងដែរ ឬទេ។ ខាងក្រោមនេះ គឺជាវិធីងាយៗ ដែលអាចជួយឱ្យស្បែកមុខរបស់អ្នក ស្រស់ថ្លាភ្លឺរលោង សម៉ដ្ឋ ដោយធម្មជាតិ បានយ៉ាងឆាប់រហ័សបំផុត។

ទឹកដោះគោឆៅ ទឹកឃ្មុំ និង ទឹកក្រូចឆ្មារ៖ គឺជាវិធីមួយ ដ៏មានប្រសិទ្ធិភាព អាចជួយឱ្យស្បែករបស់អ្នកសម៉ដ្ឋ និង ភ្លឺរលោង បានក្នុងរយៈពេលដ៏ខ្លី ដោយវិធីធម្មជាតិ មិនប៉ះពាល់ដល់ស្បែក។
វិធីប្រើប្រាស់៖ យកទឹកគោដៅ ១ស្លាបព្រាបាយ លាយជាមួយនឹងទឹកក្រូចឆ្មារ និង ទឹកឃ្មុំ បន្ទាប់មក កូរចូលគ្នាឱ្យសព្វ ដើម្បីធ្វើជាម៉ាសបិទមុខ រួចយកម៉ាសបិទមុខនោះ លាបនៅលើស្បែកមុខនិង ស្បែក ក ទុករយៈពេល ២០ ទៅ ៣០នាទី រួចលាងសំអាតមុខ ជាមួយនឹងទឹកធម្មតាចេញ ជាការស្រេច។ ធ្វើបែបនេះ ឱ្យបាន ២ ទៅ ៣ដង ក្នុងមួយសប្តាហ៍ នឹងជួយឱ្យកំចាត់ ស្នាមអុជខ្មៅលើមុខ និង ធ្វើឱ្យស្បែកមុខរបស់អ្នកសម៉ដ្ឋ ទន់ និង ភ្លឺរលោង។
ម្ស៉ៅធញ្ញជាតិ Oatmeal ទឹកដោះគោជូរ និង ផ្លែប៉េងប៉ោះ៖ វិធីម្យ៉ាងនេះ អាចជួយឱ្យស្បែកមុខ របស់អ្នក សស្អាត ទន់រលោង និងតឹងណែង បានយ៉ាងឆាប់រហ័សដោយវិធីធម្មជាតិងាយៗ។
វិធីប្រើប្រាស់៖ យកម្ស៉ៅធញ្ញជាតិ Oatmeal មួយស្លាបព្រាបាយ លាយជាមួយនឹង ទឹកប៉េងប៉ោះ និង ទឹកដោះគោជូរ ដាក់ក្នុងកូនចានគោមមួយ រួចកូរចូលគ្នាឱ្យសព្វ បន្ទាប់មក លាបលើស្បែកមុខ និង ក ទុករយៈពេល ២០ ទៅ ៣០នាទី រួចលាងសំអាតមុខ និង ក របស់អ្នក ជាមួយនឹងទឹកធម្មតាចេញ។
វិធីនេះ អាចជួយកំចាត់ កោសិកាស្បែក ដែលងាប់ ធ្វើឱ្យស្បែកដុះលូតលាស់បានល្អ សម៉ដ្ឋ និង ភឺ្លរលោង និង អាចការពារស្បែកពន្លឺព្រះអាទិត្យ៕
ដោយ៖ វណ្ណៈប្រភព៖ hubpages.