នារីជនជាតិអាស៊ីម្នាក់ បានបង្ហោះរូបរបស់ខ្លួនចូលទៅក្នុងគេហទំព័របណ្តាញទំនាក់ទំនងសង្គមពោលគឺ នាងបានបង្ហោះរូបរបស់នាង មុន នឹងក្រោយ ធ្វើការវះកាត់ ខណៈពេលដែលមានមតិមួយចំនួន បាននិយាយកោតសរសើរនាងថា ពិតជាស្រស់ស្អាត មុនពេលដែលនាងបានធ្វើការវះកាត់ទៅទៀត។
បើតាមការវិភាគទៅលើរូបដែលបានបង្ហោះនោះ បានធ្វើការប៉ាន់ស្មានអោយដឹងថា នាងប្រហែលជាជនជាតិកូរ៉េ ខណៈពេលដែលនាងហ៊ានប្រឈមមុខជាមួយនឹងកាម៉េរ៉ា ស្របពេលដែលសម្ភស្សនាងមានភាពស្រស់ស្អាតជាងមុន។

គួរបញ្ជាក់ផងដែរថា ក្រោយពីនារីម្នាក់នេះ បានបង្ហោះរូបរបស់ខ្លួន ក្រោយពីបានធ្វើការវះកាត់ ក៏មានមតិជាច្រើន បានសរសើររូបនាងមិនដាច់ពីមាត់ ដោយបាននិយាយបញ្ជាក់យ៉ាងច្បាស់ ថា ទោះបីជាវាមានភាពលំបាកបន្តិចមែន តែជាលទ្ធផល ក្រោយពីធ្វើការវះកាត់ ពិតជាមានភាពអស្ចារ្យមែនទែន។
ដោយឡែក ទោះបីជាមានមតិភាគច្រើន មានការកោតសរសើរក៏ដោយ ក៏មានមតិមួយចំនួនផ្សេងទៀតបានធ្វើការវិះគន់ផងដែរ ពោលគឺ ពួកគេបាននិយាយថា វាមិនគួរអោយជឿ ខណៈពេលដែលមុខរបស់នាងស្អាតអីយ៉ាងនេះ បន្ទាប់ពីធ្វើការវះកាត់ត្រឹមតែ 2 សប្តាហ៍ក្រោយ ហើយពួកគេបានបន្ថែមថា វាអាចជា Photoshop-Edit ក៏ថាបាន៕
ដោយ ៖ ពិសីប្រភព ៖ yourhealth