កាលពីល្ងាចថ្ងៃទី ៧ ខែឧសភា កន្លងទៅថ្មីៗនេះ នៅខេត្ត Sichuan ប្រទេសចិន ប្រជាជនជាច្រើននាក់នៅជុំវិញតំបន់នោះ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ចំពោះការបង្ហាញខ្លួន របស់សត្វអណ្តើកចម្លែកមួយក្បាល។
សត្វអណ្តើកនេះ វាមានភាពគួរឲ្យចាប់អារម្មណ៍ត្រង់ថា មានស្នូកជាបន្លាស្រួចៗ ធំៗ រៀបជាជួរហើយហារមាត់ធំ បង្ហាញឲ្យឃើញនូវធ្មេញគួរឲ្យខ្លាច និងមានកន្ទុយវែង ខុសពីអណ្តើកធម្មតា។ តាមប្រភពបានឲ្យដឹងថា អណ្តើកចម្លែកមួយក្បាលនេះ មានប្រវែងបណ្តោយប្រហែល ៧០ ស.ម ទទឹង ៣០ ស.ម និងមានទម្ងន់ប្រហែល ៩ គ.ក។

/

បន្ទាប់ពីបណ្តារូបភាពរបស់ អណ្តើកចម្លែកនេះ បានចែករំលែកពេញអ៊ីនធឺណេតមក វាទទួលបានការចាប់អារម្ម​ណ៍យ៉ាងច្រើនពីគ្រប់ទិសទី។ ក្នុងការសម្ភាសន៍ជាមួយ លោកបណ្ឌិត Wang Jie (ធ្វើការនៅវិទ្យាស្ថានស្រាវជ្រាវសត្វ Chengdu) បានឲ្យដឹងថា នេះគឺជាប្រភេទអណ្តើកដែលមានប្រភពដើមមកពីសហរដ្ឋអាមេរិច ដែលមានឈ្មោះថា អណ្តើកក្រពើ៕
/
/
/
ដោយ៖ សិលាប្រភព៖ K14