មិនគួរអោយជឿ ៖ បុរសម្នាក់ស្ថិតនៅក្នុងសភាពអាក្រាតកាយ បានរត់ចេញមកខាងក្រៅផ្លូវ រួចធ្វើការព្យាយាមកាត់អវយវៈភេទ របស់ខ្លួនឯង នៅពីមុខមនុស្សម្នា ដោយកាំបិទ ដែលករណីនេះ បានបង្កជាភាពភ្ញាក់ផ្អើលជាខ្លាំង នេះបើយោងតាមសេចក្តីរាយការណ៍របស់គេហទំព័រសារព័ត៌មានប្លែកបរទេស mirror ។
គួរបញ្ជាក់ផងដែរថា បុរសចម្លែករូបនោះ មានវ័យ ៤៣ ឆ្នាំ ។ ដោយឡែក បើតាមប្រភពសារព័ត៌មានដដែល ក៏បានបញ្ជាក់បន្ថែមអោយដឹងផងដែរថា ក៏មានការអន្តរាគមន៍ពីសំណាក់ក្រុមមន្រ្តីប៉ូលីសដោយបានបញ្ជូនគាត់ទៅកាន់មន្ទីរពេទ្យ ដើម្បីធ្វើការសង្រ្គោះបន្ទាន់ បន្ទាប់ពីគាត់បានទទួលការរងរបួសធ្ងន់ តែមិនបានគំរាមគំហែងដល់អាយុជីវិតនោះទេ។

គួររំឭកផងដែរថា ករណីខាងលើនេះ បានកើតឡើងកាលពីរាត្រីថ្ងៃសុក្រកន្លងទៅនៅឯប្រទេសអង់គ្លេស ។ យ៉ាងណាមិញ បើតាមការអះអាងជាជំហានដំបូងរបស់ក្រុមមន្រ្តីប៉ូលីស បុរសរូបនោះ ទំនងមកពីមានបញ្ហាខាងសតិអារម្មណ៍៕
ដោយ ៖ ពិសិដ្ឋប្រភព ៖ mirror