ស្រីៗចង់ដឹងទេថាតើប្រុសៗកំពុងតែលួចស្រលាញ់អ្នកដល់កំរិតចង់បានចម្លើយពីអ្នកតាមរបៀបណា? ខាងក្រោមនេះគឺជាកាយវិការប្រុសមួយចំនួនដែលគេច្រើនតែធ្វើដោយមិនដឹងខ្លួននាពេលលួចស្រលាញ់នារីដល់កំរិត។

១. ស្វែងរកផ្លូវដើម្បីផ្លាស់ប្ដូរការសន្ទនាឱ្យបានកាន់តែយូរ

វាជារឿងមួយដែលគួរឱ្យកត់សម្គាល់ព្រោះវាមនុស្សប្រុសភាគច្រើនមិនសូវជាមនុស្សដែលចូលចិត្តនិយាយនោះទេ ដូចនេះហើយប្រសិនបើអ្នកសង្កេតឃើញគេចូលចិត្តនិយាយជាមួយអ្នក ហើយព្យាយាមដូរប្រធានបទនិយាយឱ្យកាន់តែយូរនោះអ្នកគួរណាតែចំណាំគេទុកទៅ។

២. ព្យាយាមមិនសន្យា

មិនមានអ្វីប្លែកនោះទេ ព្រោះមនុស្សប្រុសជាច្រើនគិតថាការសន្យាទៅលើនារីម្នាក់ដែលខ្លួនស្រលាញ់វាអាចធ្វើឱ្យគេស្អប់នៅពេលដែលគេមិនអាចធ្វើបាន។

៣. ព្យាយាមលេង SMS ជាជាង ទូរសព្ទ មកផ្ទាល់

ការលេង SMS គឺវានាំមកនូវភាពទុកចិត្តជាជាង ការនិយាយផ្ទាល់ ហើយកាលណាដែលបុរសព្យាយាមលេង​ SMS ជាមួយ អ្នកច្រើននោះ អ្នកគួរណាតែត្រៀមខ្លួនទៅ ថាគេនឹងសួរនូវសំនូរនោះ៕

/

ដោយ៖ ម៉ូកាប្រភពពី៖ K14