តារា ៖ បើយោងទៅតាមគេហទំព័រកំសាន្តបរទេស ដែលបានចេញផ្សាយនាពេលកន្លងទៅនេះ បានអោយដឹងថា នាង Avril Lavigne ដែលជាតារាចម្រៀងសញ្ជាតិកាណាដា បានភ្ជាប់ពាក្យជាមួយនឹងលោក Chad Kroeger ដែលជាសមាជិកក្រុមចម្រៀង Nickelback ។

យោងតាមគេហទំព័រ People បានឲ្យដឹងថា លោក Chad Kroeger បានសុំនាង Avril Lavigne រៀប ការ កាលពីថ្ងៃទី ៨ ខែសីហាកន្លងទៅនេះ ដោយពេលនោះគេបានជូនចិញ្ចៀនពេជ្រទំហំ ១៤ ការ៉ាត់ដល់មិត្តស្រីម្នាក់នេះ។ តាមការឲ្យដឹងពីមិត្តភ័ក្ដិរបស់ Avril Lavigne បាននិយាយថា ទំនាក់ទំនងរបស់គូស្នេហ៍មួយគូនេះកាន់តែរោលរាលឡើងៗនៅពេលដែលពួកគេទាំងពីរនិពន្ធបទចម្រៀងជាមួយគ្នា។

Avril Lavingne វ័យ ២៧ ឆ្នាំ ធ្លាប់រៀបអាពាហ៍ពិពាហ៍ម្ដងរួចមកហើយ ជាមួយតារាចម្រៀង Deryck Whibley វ័យ ៣២ ឆ្នាំ ប៉ុន្តែនាងបានប្ដឹងលែងលះនៅឆ្នាំ ២០០៩ ។ ដូច្នេះ ប្រសិនបើការភ្ជាប់ពាក្យរបស់ Avril Lavingne និង Chad Kroeger ឈានដល់កម្រិតអាពាហ៍ពិពាហ៍ នោះវានឹងក្លាយជាអាពាហ៍ពិពាហ៍លើក ២ សម្រាប់នាង ប៉ុន្តែសម្រាប់ Chad Kroeger វ័យ ៣៧ ឆ្នាំវិញ វាគឺជាលើកទី ១ ប៉ុណ្ណោះ៕
ដោយ ៖ ពិសីប្រភព ៖ marquee