រូបភាពខាងក្រោមនេះគឺជាស្ដេចក្ដាម Claude ជាប្រភេទក្ដាម Tasmania វាត្រូវបានអ្នកនេសាទចាប់បាន និងលក់ទៅអោយជលវប្បដ្ឋាន Sealife ​នៅប្រទេសអង់គ្លេស ក្នុងតម្លៃ ៣.០០០ផោន។

width=501

ស្ដេចក្ដាម Tasmania ដែលមានទម្ងន់ ៧គីឡូក្រាមនេះគឺជាពូជក្ដាមដែលមានរាងធំបំផុតទីពីរក្នុងលោក បន្ទាប់ពីក្ដាមពីងពាងជប៉ុន។

បន្ទាប់ពីរយៈ ២៩ម៉ោងនៅលើយន្ដហោះពី Australia បូកជាមួយពីរសប្ដាហ៍នៃការធ្វើលិខិតស្នាម ពេលនេះ ស្ដេចក្ដាម Claude បានក្លាយជា តារា នៅក្នុងជលវប្បដ្ឋាននៅអង់គ្លេស។width=504

ក្ដាមយក្ស Tasmania អាចមានជីវិតដល់ទៅ ២០ឆ្នាំ

Claude មានទម្ងន់ធ្ងន់ជាង ១០០ដង បើធៀបនឹងក្ដាមធម្មតា។ ប៉ុន្ដែពេលនេះ វាកំពុងតែស្ថិតក្នុងវ័យជំទង់ប៉ុណ្ណោះ គេជឿថា ទម្ងន់របស់វានឹងកើនឡើងទ្វេដង។ Claude ត្រូវគេចាប់បាននៅសមុទ្រTasmania ​កាលពី ១ខែមុន ក្រោយមក វាក៏ត្រូវបានលក់ទៅអោយជលវប្បដ្ឋាន(កន្លែងរក្សាសត្វសមុទ្រ)Sea Life រួមជាមួយក្ដាមយក្ស Tasmania ​ពីរក្បាលផ្សេងទៀត។width=506

នៅពេលខាងមុខ Claude ​នឹងត្រូវបានគេដាក់តាំងបង្ហាញនៅឯជលវប្បដ្ឋាន Sea Life។ ចំណែកក្ដាមយក្សពីរផ្សេងទៀតនឹងត្រូវបានបញ្ជូនទៅកាន់ Birmingham និង Berlin។ width=502

ដង្កៀបទាំងពីររបស់វា មានប្រវែង ៩០សម ខណៈដែលក្ដាមធម្មតាមានប្រវែងត្រឹមតែ ៩សម

ជាទូទៅ ក្ដាមតែងតែស៊ីសត្វសមុទ្រនានាដែលបានងាប់ ប៉ុន្ដែស្ដេចក្ដាម Claude នេះវិញ ត្រូវបានគេអោយស៊ីត្រីធូណា និងម៉ឹកចិញ្ច្រាំតូចៗ។ លោក Rob Hicks ជាជីវវិទូម្នាក់ និងជាប្រធានគ្រប់គ្រងជលវប្បដ្ឋាន Sea Life ​បានថ្លែងថា ៖ ក្ដាមនេះគឺជាសត្វដែលមានភាពទាក់ទាញ។ យើងយល់ថា ការចំណាយកម្លាំង និងប្រាក់កាស់ក្នុងការនាំវាមកទីនេះគឺមិនអត់ប្រយោជន៍នោះទេ។ Sea Life នឹងខិតខំធ្វើអោយវារីកចម្រើនបានល្អក្នុងបរិស្ថានថ្មី។width=502

ប្រសិនត្រូវបាត់បង់ដង្កៀប ស្ដេចក្ដាមនេះនឹងមានដង្កៀបមួយទផតដុះមកជំនួស!

Jemma Battrick ស្ដ្រីអ្នកទទួលខុសត្រូវក្នុងការទិញដូរស្ដេចក្ដាម Claude នៅ Sea Life Weymouthបានអោយដឹងថា ៖ យើងខ្ញុំសប្បាយចិត្តណាស់ពេលដែលទិញបានស្ដេចក្ដាមនេះ! យើងបានត្រៀមអាងទឹកមួយ និងអាចអោយភ្ញៀវចូលទស្សនាបានភ្លាម។ ខ្ញុំជឿថា អ្នកដែលបានឃើញស្ដេចក្ដាមនេះប្រាកដជាមានការភ្ញាក់ផ្អើលមិនខាន៕

ដោយ ៖ សូរីយ៉ាប្រភព ៖ K14