សម្រស់ស្រស់ស្អាត របស់មនុស្សគ្រប់រូប អាចទទួលដោយសារ កត្តាច្រើនយ៉ាង ដូចជា៖ សម្រស់ពីធម្មជាត ផលិតផលថែរក្សាសម្រស់ និង វិធីថែរក្សាសម្រស់ដោយប្រើរូបមន្តធម្មជាតិ។ល៕

ខាងក្រោមនេះ គឺជាវិធីធ្វើម៉ាស់បិទមុខ ដោយប្រើគ្រឿងផ្សំ ងាយៗអាចជួយឱ្យសម្រស់ស្បែកមុខ របស់អ្នក សភ្លឺ រលោង ក្នុងរយៈពេលដ៏ខ្លី ដោយធម្មជាតិ។

 

១/ យកម្សៅរមៀត មួយស្លាបព្រាកាហ្វេ  លាយជាមួយនឹងទឹកក្រូចឆ្មារ  បីស្លាបព្រាបាយ ឱ្យសព្វ ដើម្បីធ្វើជាម៉ាស់បិទមុខមួយ បន្ទាប់មក  យកមកបិទនៅលើមុខទុករយៈពេល 15នាទី រួចលាងសំអាតមុខចេញនឹង ទឹកក្តៅឧណ្ឌៗជាការស្រេច។ សូមបញ្ជាក់ថា៖ ម្សៅរមៀតអាចរកទិញបាននៅតាមផ្សារ និង ផ្សារទំនើប។

២/ យកស៊ុតមាន់មួយគ្រាប់ វាយបំបែកយកតែ ផ្នែកពណ៌សទុក រួចយកមក  លាបលើស្បែកមុខនៅពេលដែលវាស្ងួត សូមលាងសំអាតមុខចេញជាមួយនឹងទឹកក្តៅឧណ្ឌៗ។ ធ្វើបែបនេះ ជួយឱ្យស្បែកមុខរបស់អ្នក តឹងណែនម៉ដ្ឋ និងភ្លឺរលោងដូចធម្មជាតិ។ សូមបញ្ជាក់ថា៖ សូមកុំយកម៉ាស់បិទមុខនេះ មកបិទនៅត្រង់កន្លែងស្បែកខូច)៕

ដោយ៖ វណ្ណៈប្រភព៖ wikihow