បន្ទាប់ពីចាញ់ការប្រកួតធំជាមួយ Real Madrid មកក្រុម Manchester United មានរឿងរ៉ាវជាច្រើនព្រមទាំងពាក្យចចាមអារ៉ាមជាច្រើនដែលនិយាយអំពីលោក Sir Alexfugersonថាមានទំនាស់ជាមួយនឹងកីឡាករ Wayne Rooney ដែលជាហេតុធ្វើអោយលោកជ្រើសរើសកីឡាក៏ Danny Wellback នឹង Robin Vanpersie ជំនួសវិញក្នុងពេលប្រកួតជាមួយReal Madrid។ ពាក្យចចាមអារ៉ាមបន្តថាកីឡាករ Wayne Rooney នឹងចាកចេញពីក្លឹបបាល់ទាត់ដ៏ធំមួយនេះក្នុងកំឡុងរដូវក្តៅខាងមុខ។

/

លោក Sir Alexfugerson បានផ្តល់បទសំភាសន៍នៅក្នុងសន្និសិទ្ធកាសែតមុនថ្ងៃប្រកួតរបស់ FA CUP ជាមួយ Chelsea ថាអ្វីៗដែលអ្នកទាំងអស់គ្នាឃើញនៅក្នុងកាសែតគឹសុទ្ធតែជារឿងមិនពិត។ លោកបន្ត ការដែលលោក នឹង  Rooney  មិនសូវមានការទាក់ទងគ្នានៅក្នុងពេលហ្វឹកហាត់វាមិនអាចជាហេតុផលមួយដែលថាលោកមានទំនាស់ដែលអាចធ្វើអោយ Rooney ចាកចេញពីក្រុមនោះទេ។ លោកបន្ថែមថា Rooney ដឹងនឹងយល់ពីហេតុផលដែលលោកមិនដាក់អោយចូលលេងក្នុងជំនួបជាមួយ Real Madridព្រោះវាជាយុទ្ធសាស្រ្តមួយដែលទុកជើងកីឡាករល្អសំរាប់ពេលក្រោយឬតង់ទី ២។ម្យ៉ាងវិញលោកប្រាប់យើងត្រូវការកីឡាករ Danny Wellback នៅក្នុងការប្រកួតនោះព្រោះកីឡាករមួយរូបនេះអាចលេងបាន ២ តំណែងក្នុងពេលប្រកួត។

ជាចុងក្រោយលោក Sir Alexfugerson បញ្ជាក់ថា Wayne Rooney នឹងនៅជាមួយក្រុមManchester United បន្តទៀតសំរាប់រដូវកាលឆ្នាំក្រោយ។

ដោយ ៖ កុសលប្រភព ៖ skysports